0

រថយន្តដឹកឈើប្រណិត១គ្រឿងនិងមនុស្ស៣នាក់ត្រូវនគរបាលស្រុកលំផាត់បង្ក្រាបបាន

ខេត្តរតនគិរី ៖ រថយន្តដឹកឈើប្រណិតខុសច្បាប់១គ្រឿង កំពុងធ្វើដំណើរលើកំណាត់ផ្លូវជាតិលេខ៧៦ ពីស្រុកោះញែក ខេត្តមណ្ឌលគីរី នៅត្រង់ចំណុចគល់ស្ពានស្រែពក ស្ថិតក្នុងភូមិដីឡូ ឃុំជ័យឧត្តម ស្រុកលំផាត់ខេត្តរតន:គីរី និងមនុស្ស៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកលំផាត់បង្ក្រាបបាន កាលពីវេលាម៉ោង ៩ និង ២០នាទី យប់ថ្ងៃទី 0៤ ខែតុលា ឆ្នាំ២០១៦។

នគរបាលដែលចុះបង្ក្រាបប្រាប់ឲ្យដឹងថា រថយន្តដែលដឹកឈើប្រណិតនេះម៉ាកតាកូម៉ា ព៌ណទឹកសមុទ្រ ពាក់ស្លាកលេខ ភ្នំពេញ2Q-6975 ដឹកឈើប្រណិតប្រភេទធ្នង់១២ដុំ ចេញពីស្រុកកោះញែក ខេត្តមណ្ឌលគិរី និងឃាត់ខ្លួនមនុស្សបីនាក់។

មនុស្សដែលនគរបាលឃាត់ខ្លួនបាននោះ ទី១ឈ្មោះ អេម តុ អាយុ៣០ឆ្នាំ មានទីលំនៅភូមិបឹងកន្សែងសង្កាត់បឹងកន្សែង ក្រុងបានលុង (ម្ចាស់រថយន្ត) ទី២ ឈ្មោះលី ង៉ុក អាយុ៤0 ឆ្នាំ មានទីលំនៅភូមល្វាក់ ឃុំរ៉យ ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ម្ចាស់ឈើ) និងទី៣ ឈ្មោះ សាត ធារ៉ា អាយុ៣0ឆ្នាំ មានទីលំនៅភូមិស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី (ម្ចាស់ឈើ)។

សូមបញ្ជាក់ផងដែរថា វត្ថុតាង និងមនុស្ស៣នាក់ ខាងលើត្រូវបាននគរបាលស្រុកលំផាត់ ប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃឈើលំផាត់ដើម្បីចាត់ការតាមនិតិវិធី៕

RTTK005 RTTK006

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!