0

លុច​ស៊ី​ស ៥៧០ ថ្មីស្រឡាង ប៉ះ​រថយន្តក្រុង តៃកុង​លុច​ស៊ី​ស​ស្លាប់​នឹង​កន្លែង​

លុច​ស៊ី​ស ៥៧០ ថ្មីស្រឡាង ប៉ះ​រថយន្តក្រុង តៃកុង​លុច​ស៊ី​ស​ស្លាប់​នឹង​កន្លែង​

​បាត់ដំបង ៖ បុរស​ម្នាក់ ដែល​ជា​តៃកុង រថយន្ត​លុច​ស៊ី​ស ៥៧០ ដែល​គេ​សង្ស័យ​រថយន្ត​គេចពន្ធ បាន​ស្លាប់​ភ្លាមៗ នៅ​នឹង​កន្លែងកើតហេតុ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ បើក​បុក បញ្ច្រាស់ទិស​គ្នា  កាលពី​វេលា​ម៉ោង ១៥ និង ៣០ នាទី ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ លើ​កំណាត់​ផ្លូវជាតិ​៥៧ អា​ចំណុច​ភូមិ ឃុំ​ស្តៅ​ស្រុក​រតនៈមណ្ឌល ខេត្ត​បាត់ដំបង ។​

​សាក្សី​បាន​ប្រាប់​សមត្ថកិច្ច ថា​មុនពេល​កើតហេតុ​រថយន្ត​ក្រុង​ដឹក​សិស្ស និស្សិត បើកបរ​ពី​កើត​ទៅ​លិច​(​ពី​បាត់ដំបង​ទៅ​ខេត្ត​ប៉ៃលិន​) មកដល់​ចំណុច​កើតហេតុ ស្រាប់តែ​រថយន្ត​លុច​ស៊ី​ស​៥៧០​បាន​បើក​លឿន​បញ្ច្រាស់ទិស​គ្នា (​ពី​ខេត្ត​ប៉ៃលិន​ទៅ​ខេត្ត​បាត់ដំបង​) បាន​រ៉េ​ចង្កូត​ចូល​បុក​ខាងស្តាំ​រថយន្តក្រុង ពេញទំហឹង បណ្តាល​អោយ​អ្នកបើកបរ​រថយន្ត​លុច​ស៊ី​ស​ស្លាប់ ។ ភ្លាមនោះ អ្នក​ជិះ​រថយន្តក្រុង​ទាំងអស់​ឡើងកាន់​រថយន្ត​មួយទៀត​យ៉ាង​ប្រញ៉ាប់ប្រញាល់​ទៅ​អស់​តែ​ម្តង​។​

​តាម​ប្រភព​សមត្ថកិច្ច​ចរាច​រណ៍​បានអោយដឹងថា ជនរងគ្រោះ​ស្លាប់​មានឈ្មោះ ប៉ាង ប៉ោង អាយុ​៣៦​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​សំណាញ់​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់ ខេត្ត​បាត់ដំបង ។ ជនរងគ្រោះ​បើកបរ​រថយន្ត​លុច​ស៊ី​ស​៥៧០ ពណ៌​ស គ្មាន​ស្លាក​លេខ ។ ចំណែក​រថយន្ត​ក្រុងរ​បស់​ក្រុមហ៊ុន​ណា​ណា​រី​ពាក់​ស្លាក​លេខ​ភ្នំពេញ 3B6533 ដឹក​និស្សិត​ទស្សនៈកិច្ច ។​

​សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រោយ​ពី​ការវាស់វែង​ឃើញថា រថយន្ត​លុច​ស៊ី​សបាន​ជ្រុល​ចង្កូត​ចូល​ខាងស្តាំ​រថយន្តក្រុង​ប្រាកដ​មែន ហើយ​ឧប្បត្តិហេតុ​នេះ ប្រហែល​ការបើកបរ​លឿន​និង​មេឃ​ភ្លៀង​មើលផ្លូវ​មិនឃើញ ឬ​ចាប់​ហ្វ្រាំង​មិន​ជាប់ ទើប​ជ្រុល​ចង្កូត​ទៅ​បុក​រថយន្ត​បញ្ច្រាស់​គ្នា​យ៉ាងខ្លាំង​បែបនេះ ។ រថយន្ត​ទាំង​២​គ្រឿង​ត្រូវ​ដឹកជញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ខេត្ត ហើយ​សព​ជនរងគ្រោះ​ប្រគល់​ជូន​សាច់ញាតិ​យក​ធ្វើ​បុណ្យ​តាម​ប្រពៃណី ។​

​អ្នក​ឈរ​មើល​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ​ដាក់​ការសន្និដ្ឋាន​ថា រថយន្ត​ទំនើប គ្មាន​ស្លាក​លេខ​នេះ សង្ស័យ​គេចពន្ធ​នាំ​ចូល​យក​មក​លក់​នៅ​ខេត្ត​បាត់ដំបង ។​

​ពាក់ព័ន្ធ​ករណី​នេះ អ្នកយក​ព័ត៌មាន​បាន​ធ្វើការ​ទំនាក់ទំនង​ជា​មួយ លោក លឹម សម្បត្តិ ប្រធាន​ស្នាក់ការ​គយ​ច្រកទ្វារ​ព្រំ​ខេត្ត​ប៉ៃលិន និង​លោក ចាន់ សំបូរ អនុប្រធាន​សាខាគយ និង​រដ្ឋាករ​ខេត្ត​បាត់ដំបង​មិន​លើក​ទូរស័ព្ទ​ដើម្បី​បំភ្លឺ​ថា តើ​ការសង្ស័យ​របស់​មហាជន​ថា រថយន្ត​គេចពន្ធ​ពិត​ឬ​មិន​ពិត ព្រោះ​រថយន្ត​នេះ​ថ្មី ហើយ​គ្មាន​ស្លាក​លេខ ៕

 

2014_08_27a 2014_08_27a (1)

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment