0

យាយតាកាប់ចាក់គ្នាព្រោះភ្លើងប្រច័ណ្តបណ្តាល ឲ្យយាយស្លាប់តាដេកពេទ្យ

យាយតាកាប់ចាក់គ្នាព្រោះភ្លើងប្រច័ណ្តបណ្តាល ឲ្យយាយស្លាប់តាដេកពេទ្យ

ខេត្តបាត់ដំបង ៖ យាយតាកាប់ចាក់គ្នាព្រោះភ្លើងប្រច័ណ្តបណ្តាលឲ្យស្ត្រីជាប្រពន្ធ ស្លាប់ក្នុងថ្លុកឈាម ចំណែកបុរសជាប្តី រងរបួសធ្ងន់ធ្លាយពោះវៀនចេញមកក្រៅ កាលពីវេលាម៉ោង៤និង៣៥នាទី ល្ងាចថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦ នៅត្រង់ចំណុចផ្ទះលេខ ៤៧២ ក្រុមទី៣៤ ភូមិវត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង។

ប្រភពពីអ្នកជិតខាងបានឲ្យដឹងថាជនរងគ្រោះជាប្តីឈ្មោះតាំង-ជី ហៅសុខ អាយុ៦៩ឆ្នាំ ចំណែក ប្រពន្ធឈ្មោះ សៀវ គុណ អាយុ៦៧ឆ្នាំ ត្រូវត្រង់ពោះបណ្តាលអោយស្លាប់ក្នុងថ្លុកឈាម បានយកកូនកាំបិតចិតបន្លែ។

ប្រភពដដែលបានបញ្ជាក់ថា ជនរងគ្រោះជាប្តី ឈ្មោះតាំង ជី ហៅ សុខ (ដៃដល់) តែងតែប្រច័ណ្ឌប្រន្ធ ប៉ុន្តែតាជនដៃដល់ ជាមនុស្សស្លូតមិនផឹកស្រាឬលេងល្បែងឬមានស្រីញីឡើយ។ ចំណែកយាយ ឈ្មោះ សៀវ គុណ អ្នកស្លាប់ជាមនុស្សកាច មុនថ្ងៃកើតហេតុ ក៏ធ្លាប់វាយតាញឹកញាប់ ប្រហែល៣ថ្ងៃមុន លោកយាយបានយកខ្ទះវាយក្បាលតាផងដែរ។

ជនរងគ្រោះនិងជាជនដៃដល់ បានប្រាប់សមត្ថកិច្ចថា ក្នុងហេតុការណ៍ឈ្លោះគ្នា ប្រពន្ធបានយកកាំបិតចាក់លើខ្លួនចំនួន៣កាំបិតដោយឈឺខ្លាំងពេកទ្រាំមិនបានក៏តដៃហើយយកកាំបិតចាក់វ្រពន្ធរហូតដល់ស្លាប់ បន្ទាប់មកក៏យកកាំបិតអារកខ្លួនឯង ដើម្បីស្លាប់តាមប្រពន្ធតែដោយឈឺពេកក៏ផ្អាកសកម្មភាព ហើយបើកទ្វាចេញក្រៅផ្ទះប្រាប់ញាតិជិតខាងតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចនគរបាលបានយកប្តីទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្ត និងចាត់ចែងតាមផ្លូវច្បាប់តាមក្រោយ

ចំណែកសពស្ត្រីជាប្រពន្ធបានប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

RTTK0033 RTTK00044 RTTK00055

Filed in: ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!