0

ស្នងការ​នគរបាល​ខេត្ត បាត់ដំបង​ចូលរួម​ក្នុង​ពិធីបុណ្យ សព​បិតា​លោក​វរសេនីយ៍ត្រី ប៉ាង ហៀ​ង អធិការ នៃ​អ​ធិ ការដ្ឋាន​នគរ បាល​ក្រុង​បាត់ដំបង

ខេត្តបាត់ដំបង ៖ កាលពី​រសៀល​ថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៦ ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ ស្នងការដ្ឋាន ន គរ​បាល​ខេត្តបាត់ដំបង ព្រមទាំង អស់លោក លោកស្រី ស្នងការរង និង​មន្ត្រី​ក្រោម​ឳ​វ៉ាទ​ចូល រួម​ក្នុង​ពិធី​បុណ្យសព​ឧបាសក ប៉ាង រ៉ូ​ន ជា​បិតា​របស់លោក​វរ សេនីយ៍​ត្រី ប៉ាង ហៀ​ង អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង បាត់ដំបង ដែល លោក​បាទ​ទួល មរណៈ ភាព​កាលពី​ថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០១៦ វេលា​ម៉ោង ១១ថ្ងៃ ត្រង់​ដោយ​រោគាពាធ​ក្នុង​ជន្មាយុ ៧៦ឆ្នាំហើយ​សព​កំពុង​តំកល់​ធ្វើបុណ្យ​តាម​ប្រពៃ​ណីនៅ​ភូមិ​ស្វាយសរឃុំ​តា​ប៉ុនស្រុក​សង្កែខេត្តបាត់ដំបង។

ក្រោយពី​បាន​សម្តែង​នូវ​គារវកិច្ច គោរព​ពោះ​សព ឧ​ត្ត​ម​ស​នី​យ៍​ស្នងការ​បាន​សំណេះសំណាល ជាមួយ​ក្រុមគ្រួសារ​សព ដោយ​ការចូល រួម​រំលែក​នូវ​មរណៈទុក្ខ​ដ៏​សែន​ក្រៀមក្រំ ក្នុងខណៈ​នៃ​ការបាត់ បង​រូប​ឧបាសក ប៉ាង រ៉ូ​ន ដែលជា​បិតា​បង្កើត បិតាក្មេក ជា​ជីតា ដ៏​ល្អ​របស់​កូន កូនប្រសារ និង ចៅៗ នៃ​គ្រួសារ​សព ។ ក្នុង​ឳ​ស​នេះ​ឧ​ត្ត​ម​សេនីយ៍ ស្នងការ​បាន​នាំយក​នូវ​ថវិកា​ចំនួន ០១ លាន​រៀល អង្ករ​ចំនួន ១០០គីឡូ ក្រាម ទឹក​បរិ​សុ​ទ្ឋ​ចំនួន ១០ កេស ទឹក ក្រូច​ចំនួន ០៥ កេស ទៅ ប្រគល់ជូន​ក្រុមគ្រួសារ​សព ហើយ​អស់ លោក លោកស្រី​ដែល​បាន​អញ្ជើញ ចូលរួម​នា ពេលនេះ ក៏បាន​ចូលរួម ជា​ថវិកា​ផ្ទាល់ខ្លួន ដើម្បី​ជាការ​រួម​ចំ ណែ​ក​ក្នុង​ពិធីបុណ្យ​នេះ​ផងដែរ ។

ក្រុមគ្រួសារ​សព ដែលមាន​លោក​វរសេនីយ៍ត្រី ប៉ាង ហៀ​ង ជា​កូ ន បង្កើត គោរព​ថ្លែ ង​អំណរ គុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ចំពោះ​វត្តមាន​របស់​ឧ​ត្ត ម​សេនីយ៍​ស្នងការ អស់លោក លោកស្រី ស្នងការរង និង​កងកម្លាំង​នគរ បាល​ទាំងអស់​ដែល​បាន​អញ្ជើញ ចូលរួម​និង​រំលែក​នូវ​មរ ណៈ​ទុក្ខ​របស់លោក ក៏ដូចជា​ក្រុមគ្រួសារ​ទាំងមូល និង​សូម​គោរព​ជូនពរ​ដល់​ឯកឧត្តម​អស់ លោក លោកស្រី​ទាំងអស់ សូម​បាន​ជួប ប្រទះ​ដោយ​ព្រះ​ពុ​ទ្ឋ​ពរ​ទាំង​បួន​ប្រការ​កុំបី ឃ្លាង ឃ្លាត​ឡើយ ៕

feSDcx

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!