ខេត្តបាត់ដំបង ៖ ចាត់ទុកថាជាសំណាងណាស់ដែលយុទ្ឋភ័ណ្ឌមិនទាន់ផ្ទុះជាច្រើនប្រភេទ ត្រូវបានសមត្ថកិច្ចនគរបាលនៃអធិការដ្ឋាននគរបាលស្រុកសង្កែ និងអាជ្ញាធរពាក់ព័ន្ឋដឹងទាន់ហើយសហការណ៍ជាមួយ អង្គភាពជំនាញ(ស៊ីម៉ាក់ CMAC ) ចាត់ចែងប្រមូលយកទៅកំទេចចោលទាន់ពេល ។
ហេតុការណ៍ដ៏គួរឲ្យកត់ សម្គាល់នេះបានកើតឡើង នាព្រលឹមថ្ងៃទី ៤ ខែ តុលា ឆ្នាំ ២០១៦នៅចំណុចក្រុមទី ១៧ ភូមិអូរមុនី ឃុំអន្លង់វិល ស្រុកសង្កែខេត្តបាត់ដំបង ខណៈដែលប្រជាពលរដ្ឋល្អបានប្រទះឃើញយុទ្ឋភ័ណ្ឌ ទាំងនេះស្ថិតនៅរាយប៉ាយ ក្នុងដីស្រែដែលទំនងជាមានអ្នករកសីុទិញ លក់អេតចាយ យកមកទម្លាក់ចោលនៅ ទីនេះ ។ តាមរយៈការប្រើប្រាស់ជំនាញរបស់មន្ត្រីស៊ីម៉ាក់ CMAC យុទ្ឋភ័ណ្ឌដែលត្រូវបានប្រមូលយករួមមាន៖(ក្បាលគ្រាប់កាំភ្លើងត្បាល់ប្រភេទ ៦០មីលីម៉ែត្រ ចំនួន១២ គ្រាប់ កន្ទុយគ្រាប់កាំភ្លើងត្បាល់ប្រភេទ ៦០ មីលីម៉ែត្រចំនួន ៣៥ គ្រាប់ គ្រាប់ម៉ីនស្គចំនួន ១៣ គ្រាប់ គ្រប់រ៉ុកែ្កត ចំនួន ០១ គ្រាប់ គ្រប់កាំភ្លើងធុន B ៤០ ចំនួន ០២ គ្រាប់ និងគ្រប់កាំភ្លើងធុន B ៤១ចំនួន ០១ គ្រាប់ ) ។
តាមមន្ត្រីជំនាញស៊ីម៉ាក់បានឲ្យដឹងថា យុទ្ឋភ័ណ្ឌទាំងនេះ មួយចំនួននៅមានគុណ ភាពអាចប្រើប្រាស់បាននៅឡើយ ហើយ មួយចំនួន ត្រូវខូចគុណភាពមិនអាចប្រើប្រាស់បាននោះទេ ។ បើទោះបីជាយ៉ាងនេះក្តីមន្ត្រី ជំនាញដដែលបានបន្តថា ចាត់ទុកជាមហាសំណាងណាស់ ប្រសិនបើប្រជាពលរដ្ឋមិនបានស្វែងយល់អំពីបញ្ហាយុទ្ឋភ័ណ្ឌទាំង នេះទេ ហើយពួកគាត់ទៅប៉ះពាល់ឬយកចេញពីទីនេះដោយមិនមាន បច្ចេកទេសទេនោះ យុទ្ឋភ័ណ្ឌទាំងនេះនឹងបង្ករឲ្យមាន គ្រោះថា្នក់ដល់អាយុជីវិតប្រជាពលរដ្ឋស្លូតត្រង់ជាក់ជាមិនខាន ។
ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃ ស្នង ការដ្ឋាននគរបាល ខេត្តបាត់ដំបង ក៏ដូចជាវរសេនីយ៍ ឯក ធុច រ៉ា ស្នងការរងទទួលបន្ទុកការងារអាវុធជាតិផ្ទុះ សូមធ្វើ ការអំពាវនាដល់ប្រជាពលរដ្ឋ គ្រប់មជ្ឈដ្ឋានមេត្តាចូលរួមសហការណ៍រាយការណ៍បានទាន់ពេលវេលា ដល់សម្ថកិច្ច ឬអាជ្ញាធរពាក់ព័ន្ឋ ក្នុងករណីបានប្រទះ ឃើញយុទ្ឋភ័ណ្ឌមិ នទាន់ផ្ទុះ សូមកុំប៉ះពាល់ដែលជាហេតុបង្ករឲ្យមានគ្រោះ ថ្នាក់ដល់អាយុជីវិត ៕