0

ព័ត៌មាន​ដក​លោក​អធិការ​ស្រុក​កោះធំ​ ក្រោយ​ចាប់​ទូក​យួន​ល្មើសច្បាប់​ជា​រឿង​មិន​ពិត

បន្ទាប់ពី​មាន​ព័ត៌មានតៗគ្នា​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Facebook ថា​លោក អធិការនគរបាល​ស្រុក​កោះធំ ត្រូវ​ថ្នាក់លើ​ដកហូត​មុខតំណែង​នោះ ខ្ញុំ​បាន​ទូរស័ព្ទ​ជួប​លោក​អធិការ​ដោយផ្ទាល់​នៅមុននេះ​បន្តិច លោក​បាន​បំភ្លឺថា ព័ត៌មាន​ថ្នាក់លើ​ដកហូត​តំណែង​លោក​ជា​ព័ត៌មាន​មិន​ពិត ។ លោក​អធិការ​បាន​បញ្ជាក់ថា ថ្នាក់លើ​មិន​ត្រឹមតែ​មិន​ដកតំណែង​លោក​ទេ គឺ​ថែមទាំង​លើកទឹកចិត្ត​លោក
អោយ​បន្តការងារ​អោយ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ដើម្បី​សុវត្ថិភាព​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន​ស្រុក​កោះធំ​ទាំងមូល ។

សូមបញ្ជាក់ថា លោក ឈឿន ប៊ុន​ឆន អធិការ​ស្រុក​កោះធំ បាន​ឆក់យក​បេះដូង​ប្រជាពលរដ្ឋ​ក្នុងស្រុក​កោះធំ ក៍​ដូចជា​ឆក់យក​បេះដូង​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម Facebook អោយ​គាំទ្រ​ច្រើន ដោយសារតែ​រូបលោក​ក្លាហាន​ហ៊ាន​ចាប់​ឃាត់​ជនជាតិ​យួន​ខុសច្បាប់ និង បទល្មើស​នេសាទ​ដែល​បង្ករ​ឡើង​ដោយ​យួន​ខុសច្បាប់​យ៉ាង​សស្រាក់សស្រាំ ។

សូម​ជូនពរ​អោយ​លោក​បន្ត​បេសកកម្ម​ដើម្បី​ប្រជាជន​យើង​ជា​បន្តទៅទៀត ។ រាជរដ្ឋាភិបាល ពិត​ជាមាន​មោទនភាព​ដែលមាន​មន្ត្រី​ស្មោះត្រង់​ធ្វើការ​ល្អ​បែបនេះ ។

14462726_1093369617426516_1377745480456082502_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!