0

អន់ចិត្ត​ប្រពន្ធ​ សុំ​លុយ​ទៅលេង​ស្រុក​មុន ឡើង​ដើម​ស្នាយ​ ចង.ក​សម្លាប់ខ្លួន

ខេត្តពោធិ៍សាត់៖ បុរស​គិត​ខ្លី​ម្នាក់​ត្រូវបាន​ម្ដាយ​ប្រទះឃើញ​ចងក​ធ្វើ​អា​ត្ត​ឃាត​នៅលើ​ដើម​ស្នាយ​ខាងជើង​ផ្ទះ ត្រូវបាន​គេ​សង្ស័យថា​អន់ចិត្ត​និង​ប្រពន្ធ ខណៈ​ប៉ុន្មាន​ថ្ងៃ​មុនគេ​ឃើញ​ប្រកែក​គ្នា​រឿង​ប្រពន្ធ​សុំ​លុយ​ទៅលេង​ស្រុក​មុន។

ករណី​ភ្ញាក់ផ្អើល​នេះ​ឡើង​កាលពី​វេលា​ម៉ោង២រសៀល​ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ ត្រង់ចំណុច​ព្រៃ​អ្នកតា​ទូក​សែ​ខាងជើង​ផ្ទះ​ចម្ងាយ​ប្រមាណ១០០ម៉ែត្រ ស្ថិតក្នុង​ភូមិ​កំពង់​ឡ ឃុំ​កំពង់​ពោធិ៍ ស្រុក​ក្រគរ ខេត្តពោធិ៍សាត់។

សមត្ថកិច្ច​ប្រាប់ថា បុរសរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហៀ​ម ច​ន្ធី អាយុ២០ឆ្នាំ បច្ចុប្បន្ន​រស់នៅ​ភូមិ-ឃុំ​កើតហេតុ​ខាងលើ មាន​ប្រពន្ធ គ្មាន​កូន​ឈ្មោះ ញុ​ឹ​ក សា​រុំ ។

បើតាម​ការរៀបរាប់​ពី​ក្រុមគ្រួសារ​សព​ឲ្យ​ដឹងថា​ន​មុនពេល​កើតហេតុ​នៅ​ចន្លោះ​ម៉ោង​ប្រមាណ១០ព្រឹក ឮ​សម្លេង​ពួកគេ​ប្រកែក​គ្នា​រឿង​ប្រពន្ធ(ញុ​ឹ​ក សា​រុំ)សុំ​លុយ​ប្តី(ហៀ​ម ច​ន្ធី)ជនរងគ្រោះ​ដើម្បី​ទៅលេង​ស្រុក (ខេត្តបាត់ដំបង) មុន​ប្តី តែ​សុំ​មិន​បានទេ​ទើប​ប្រពន្ធ​រអ៊ូរទាំ​ច្រើន ធ្វើ​ឲ្យ​លោក​ប្តី​គិត​ខ្លី​រូបនេះ​ទំនង​អាក់អន់ចិត្ត​ក៏​ដើរ​ចេញពីផ្ទះ តែ​ពុំមាន​អ្នក​ចាប់អារម្មណ៍​នោះទេ។ លុះ​នៅពេល​ជួបជុំគ្នា​ហូបបាយ​ស្រាប់តែ​បាត់​រក​មិនឃើញ ទើប​ភ្ញាក់​ឡើ​ល​ឆោឡោ​ដើររក​និង​សួរ​គេឯង ខណៈ​ម្ដាយបង្កើត​មិន​អស់ចិត្ត​ក៏​ដើរ​ទៅរក​តាម​គំ​ពោត​ព្រៃ ទើប​ប្រទះឃើញ​ចង.ក​និង​ក្រ​ម៉ា​លើ​ដើម​ស្នាយ​ស្លាប់​យ៉ាង​អាណោចអាធ័ម។

ប្រភព​ដដែល​បន្តទៀត​ថា បន្ទាប់ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​ទទួលបាន​ព័ត៌មាន​នេះ បាន​ចាត់​កម្លាំង​ជំនាញ​សហការគ្នា​ចុះ​ដល់​កន្លែងកើតហេតុ ដើម្បី​ធ្វើការ​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ពុំមាន​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សំគាល់ ឬ​ជាប់​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​នោះទេ ទើប​សន្និដ្ឋានថា ស្លាប់​បណ្ដាលមកពី​ចងក​ធ្វើអត្តឃាត និង​ប្រគល់​សព​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

fsd

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!