0

បុរស​ម្នាក់ ត្រូវបាន​នគរបាល​ខេត្តសៀមរាប ​ឃាត់ខ្លួន​បានភ្លាមៗ

សៀមរាប៖ កាលពី​វេលា​ម៉ោង១៩ និង៣០នាទី ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៦ នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង-ខេត្តសៀមរាប មាន​ករណី​រំលោភ​សេពសន្ថវៈ​ទៅលើ​ក្មេងស្រី​រងគ្រោះ​ឈ្មោះ ល . រ អាយុ១៥ឆ្នាំ ស្នាក់នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង-ខេត្តសៀមរាប។លោក​វរសេនីយ៍ឯក ភឹង ចិន្តា​រ៉េត ស្នងការរង ជា​ប្រធានការិយាល័យ​កណ្ដាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប បាន​ឲ្យ​ដឹងថា ជនសង្ស័យ​មានឈ្មោះ ម៉ៅ ដា​រ៉ា ភេទ​ប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង-ខេត្តសៀមរាប ជនសង្ស័យ​ខាងលើ​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​ឃាត់ខ្លួន​បានភ្លាមៗផងដែរ បន្ទាប់ពី​ក្មេងស្រី​រងគ្រោះ​ស្រែក​ឲ្យ​ជួយ។ បច្ចុប្បន្ន​ជនសង្ស័យ​សមត្ថកិច្ច​នគ​របាល​កំពុងធ្វើការ​សាកសួ​រ​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​នៅឡើយ។

14485029_1858766491001433_5231447772464398475_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!