បន្ទាយមានជ័យ ៖ លោកវរ:សេនីយ៍ឯក ចាប សុផាឬទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យបានប្រាប់អ្នកសាព័តិមានឲ្យដឹងថាកម្លាំងជំនាញនៃការិយាល័យប្រឆាំងគ្រឿងញៀនបានធ្វើការឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនជាយុវជនចំនួនបីនាក់កាលពីថ្ងៃទី២៧ ខែកញ្ញា. ឆ្នាំ២០១៦នៅចំណុចភូមិសែសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជយ័ ។
លោកវិរៈសេនីយ៍ឯកចាប់ សុផាឬទ្ធិ ស្នងការរងនគរបាលខេត្តបន្ទាយមានជយ័ បានអោយដឹងទៀតថាមុខសញ្ញាទាំងបីនាក់ត្រូវបានឃាត់ខ្លួនជាបន្តបន្ទាប់តាមចម្លើយសារភាពរបស់ជនសង្ស័យ ដែលបានឃាត់ខ្លួនមាន.០១/ឈ្មោះ ប៊ូ ម៉ាញ០២/ឈ្មោះ លី បញ្ញា០៣/ឈ្មោះឈុំ ចំរេីន ហៅ ង៉ា ។
ក្រោយពីការឃាត់ខ្លួននិងឆែកឆេរក្នុងបន្ទប់ស្នាក់នៅរបស់ជនសង្ស័យសមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៍សរថ្លា( ចំនួន១៨កូនថង់)និងមានទម្ងន់ ៤,៧៥ ក្រាម ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១ សំបកថង់ប្លាស្ទិមួយចំនួនកាំបិត ដាវសាមូរ៉ៃ ០៤ដើម និងដែកកេះ០២ ។
ជនសង្ស័យទាំង០៣នាក់ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរួចហើយនាព្រឹកនេះដើម្បីដាក់ទោសតាមច្បាប់។