0

ប្រជាពលរដ្ឋ៤៩គ្រួសារ​ នៅ​ខេត្ត​ឧ​ត្ត​មានជ័យ ​ត្រូវ​អាជ្ញាធរ​មូលដ្ឋាន​ឆបោក ​យក​ដីចំការ២០០ហិច​តា ​និង​ដីស​ង់​លំនៅដ្ឋាន៤០ឡូ​តិ៍

ខេត្ត​ឧ​ត្ត​មាន​ជ​យ័ : ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​សុ​ក្ខ​ដុំ​រម្យ​នា ​សង្កាត់​កូន​គ្រាល​ក្រុង​សំរោង​ ខេត្ត​ខេត្ត​ឧ​ត្ត​មាន​ជ​យ័ ៤៩គ្រួរ​សារ បាន​ចោទ​ទៅលើ​អាជ្ញា​ភូមិ​សង្កាត់​ក្រុង​ថា ​បាន​ឆបោក​ពួកគាត់ ​ឃុបឃិត​ជាមួយនិង​ អ្នកមានអំណាច​ជាច្រើន​នាក់ ​រំលោភ​យក​ដីស្រែ​ចំកា​រ​ និង​ដី​សង់​លំនៅដ្ឋាន​ ដោយ​ប្រើប្រាស់​ប្រពន្ធ​តុលាការ​ បំបាក់ស្មារតី​ដល់​ពួកគាត់ ។ រហូតមកដល់​ពេលនេះ​ពលរដ្ឋ៤៩គ្រួរ​សារ​ដែល​ត្រូវបាន​អ្នកមានអំណាច​រំលោភ​យ​កដី​ស្រែចំការ​ចំនួន២០០ហិច​តា​និង​ដីស​ង់​លំនៅដ្ឋាន៤០ឡូ​នោះ​កំពុងតែ​ត្រូវបាន​ជាប់​និនាការ​ដីការ​របស់​សាលាដំបូង​ខេត្ត​ឧ​ត្ត​មាន​ជ​យ័​កោះហៅ​អោយចូល​ខ្លួន​បំភ្លឺ​ជាង១០គ្រសារ​មកហើយ។
ប្រជាពលរដ្ឋ​ទាំង៤៩គ្រួរ​សាបាន​អោយដឹងថា​អ្នកស្រី​វ​ង្ស័​ស៊ីថា​មេភូមិ​សុ​ក្ខ​ដុំ​រម្យ​នា​លោក​លឿង​ណុ​ច​ចៅសង្កាត់​កូន​គ្រាល​និង​លោក​ប៉ុល​ធី​មន្ត្រី​សាលាក្រុង​សំរោង​បានស្នើ​សុំអោយ​ពួកគាត់​ចាកចេញ​ពី​ដី​ដែល​ពួកគាត់​បានរស់នៅ​កាន់កាប់​និង​អា​ស្រ​យ័​ផល​ដោយ​ធ្វើការ​ដោះដូរ​អោយ​ទៅយក​កន្លែង​ផ្សេង​និង​ធ្វើ​ប​ណ្ណ័​កម្ម​សិទ្ធ​ជួន​ដល់​ពួកគាត់។តែ​ទីបំផុត​ប​ណ្ណ័​ដែល​អាជ្ញាធ​រ័​គ្រប់លំដាប់​ថ្នាក់​ផ្ដល់ជូន​ពួកគាត់​ជា​បណ្ណ​ក្លែងក្លាយ​មានតែ​ផ្ល​ង់​តែ​មិនមាន​ដី។រហូត​ពួកគាត់​រងចាំ​អស់​រយះពេល៤ឆ្នាំ​មកដល់​ដើមខែ៣ឆ្នាំ២០១៥លោក​វ៉ាត​ប៉ា​រ៉ានី​ន​អភិបាលរង​ខេត្ត​ឧ​ត្ត​មាន​ជ​យ័​បាន​ចុះទៅ​ជួបប្រជុំ​ជាមួយនិង​ប្រជាពលរដ្ឋ​ដោយ​លោក​បាន​បញ្ជាក់ប្រាប់​ប្រជាពលរដ្ឋ​អោយទៅ​នៅ​កន្លែង​ដើម​វិញ​ប្រសិនបើ​គ្មាន​ការដោះដូរ។ក្រោយពី​ពួកគាត់​បាននាំគ្នា​មក​នៅ​លើដី​របស់គាត់​វិញ​ទើប​ដឹងថា​អាជ្ញាធរ​និង​អ្នកមានអំណាច​បាន​ឃុបឃិត​គ្នាយ​កដីរ​បស់​ពួកគាត់​និង​ធ្វើ​បណ្ណ​កម្ម​សិទ្ធ​រួចរាល់​ទៀតផង។

ចាប់ពី​ពួកគាត់​មក​នៅលើ​ដី​រប​ស់​គាត់​វិញ​ចាប់តាំងពី​ខែ០៥ឆ្នាំ២០១៥ក៍​ស្រប់​តែមាន​ដីការ​ពី​អម​សាលាដំបូង​អោយចូល​ខ្លួន​បំភ្លឺ​ដោយមាន​ដើមបណ្ដឹង​ឈ្មោះ​នួន​អេ​ត​មាន​តួនាទី​ជា​ស្នងការរង​នគ​បាល​ខេត្ត​ឧ​ត្ត​មាន​ជ​យ័​ទី២លោក​អនុសេនីយឯក​ជាស​ម្រេច​ជា​ប្រធាន​កា​រិ​យ៉ា​ល​យ័​ដឺ​បេ​ប្រចាំ​នៅ​ក្រុង​សំរោង​និង​នាយ​ទា​ហ៊ាន​មួយចំនួន​នៃ​ទឹ​ស​ទី៣សមូ​ភូមិ​មុខ​ផងដែរ​ជាមួយនិង​អាជ្ញាធរ​ពាក់ពាន់​ខាងលើ។អី​ឡូ​វ​នេះ​ប្រជាពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ខាងលើ​ត្រូវបាន​ប្រឈម​បទ​ចោទ​នៅ​សាលារ​ដំបូង​ខេត្ត​ផង​និង​ប្រឈម​នៃ​ជីវភាព​គ្រួរ​សារ​ផង​ដែលជា​ផ្លូវ​មួយ​កំពុងតែ​ជុំ​រុញអោយ​ពួកគាត់​ដើរ​ដល់​ភាព​ទល់​ច្រក​ដោយសា​តែ​ល្បិចកល​ដ៍​អាក្រក់​របស់​អាជ្ញា​និង​អ្នកពុល​និង​អំណាច៕ដោយ​សហការី

sdfsd

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!