0

ស្លាប់​និង​របួសធ្ងន់៣នាក់ ដោយសា​រថយន្ត​ដឹក​ត្រី ក្រឡាប់​សង្កត់​លើ

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​ស្លាប់ និង2នាក់ រងរបួស​ធ្ងន់ ក្នុង​ហេតុ​កាណ៍ គ្រោៈ​ថ្នាក់​ចរាចរណ៍​ក្រឡាប់​រថយន្ដ​បណ្ដាលមកពី​អ្នកបើកបរ​ក្នុងស្ថានភាព​ងងុយដេក ហេតុ​កាណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង14និ55នាទី​ថ្ងៃទី26ខែកញ្ញា​ឆ្នាំ2016លើ​កំណាត់​ផ្លូវជាតិ​លេខ06 ត្រង់ចំនុច​ភូមិ​ស៊ីវ​ត្ថា ឃុំ ប្រាសាទ ស្រុក​សន្ទុក ខេត្ត​កំពង់។

តាម​ប្រភព​ព​ត័​មាន​ពី​សមត្ថកិច្ច​បានអោយដឹង​ថា រ​ថយ​ន្ថ​ដឹក​ត្រី ម៉ាក​ហ៊ី​យឹ​ន​ដាយ ពណ៍ ស លាយ​ខៀវ ពាក់​ស្លាក​លេខ សៀមរាប 3A1837បើក​ពី​ជើង​ទៅ​ត្បូង មកដល់​កន្លែងកើតហេតុ អ្នកបើកបរ ងងុយដេក បណ្ដាលអោយ​រថយន្ដ​ធ្លាក់​ផ្លូវ​ក្រឡាប់ តែម្ដង ។

អ្នកបើកបរ​ឃើញ​ស្ថានភាព​មិនល្អ ក៏​ចុៈ​រត់​បាត់ស្រមោល នៅសល់តែ​អ្នករងរបួស និង​អ្នកស្លាប់ ទី1ឈ្មោៈ តឹង តន់ ភេទ​ប្រុស អាយុ24ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​ស្រមោច ឃុំ​កំពង់​ឃ្លាំង ស្រុក​សូ​នី​គម ខេត្តសៀមរាប ស្លាប់​នៅ​កន្លែងកើតហេតុ , ទី2ឈ្មោៈ ខឿន ខៃ ភេទ​ប្រុស អាយុ26ឆ្នាំ នៅ​ភូមិ ឃុំ​ដូចគ្នា រងរបួស​ធ្ងន់ , ទី3ឈ្មោៈ ហេង​ស៊ីម ភេទ​ប្រុស អាយុ25ឆ្នាំ នៅ​ភូមិ​ឃុំ​ដូចគ្នា របួស​ធ្ង​ន បញ្ចូនទៅ សង្គ្រោះ នៅ​មន្ទី​ពេទ្យ​បង្អែក បារាយណ៍ សន្ទុក។

ចំណែក​សាកសព បងប្អូន​យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​យ៍ រថយន្ត​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សន្ទុក៕

2b37db1c-c1de-48b4-a3b6-6bc540b3f72a 9b3718e5-a2f7-4021-a304-4d231168af7c 268a7b5c-2576-40e3-b8dc-3205ef6d0abe

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!