0

ចូលប្លន់ហើយឆ្លៀតចាប់រំលោភ បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមពាក្យបណ្តឹង

ស្រុក​ព្រៃនប់ ៖ យុវជន​ម្នាក់​ជាប់​សង្ស័យ​ពីបទ​លួច​មាន​ស្ថាន​ទំងន់ទោស​ដោយ​ប្រើ​ហឹ​ង្សា​នឹង​រំលោភ​សេពសន្ថវៈ ត្រូវបាន​ស្ត្រី​វ័យ​ជាង៥០ម្នាក់ ប្តឹង​ថា​បាន​ចាប់រំលោភ នឹង​ប្លន់​យក​ទ្រព្យ​ក្នុងពេល​គាត់​នៅផ្ទះ​ម្នាក់ឯង ។ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​ថ្ងៃទី ២៥កញ្ញា២០១៦ វេលា​ម៉ោង៨. ៣០នាទី​យប់​នៅ​ចំណុច​ខាងជើង​វត្តភ្នំ​ពេជ្រ ស្ថិតក្នុង​ភូមិ​អូ​ចំណារ ឃុំ​អូ​ឧក​ញ្ញ៉ា​ហេង ស្រុក​ព្រៃនប់ ។ តាម​ប្រភពពី​ប៉ូ​សីស​ស្រុក​បានអោយដឹងថា ជនសង្ស័យ​ដែល​ជាប់ចោទ​នោះ​ឈ្មោះ ម៉ៅ រដ្ឋា ភេទ​ប្រុស​អាយុ២៨ឆ្នាំ មុខរបរ​ជាងសំណង់ មាន​ទីលំនៅ ភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ បាន​ចូលមក​ធ្វេ​ី​សកម្មភាព​លួច​យកលុយ. មាស​រួច​ហេ​ី​យ​បាន​ចាប់រំលោភ​ដោយ​ប្រើ​ហឹ​ង្សា ទៅលើ​ស្ត្រី​រងគ្រោះ​ឈ្មោះ សៀន ទូច ភេទ​ស្រី​អាយុ៥៣ឆ្នាំ មុខរបរ​ធ្វើស្រែ។ប្រភព​ដដែល​បាន​បន្តទៀតថា មុន​កើតហេតុ​ជនសង្ស័យ បាន​ចូលទៅ​ផ្ទះ​ស្ត្រី​រងគ្រោះ រក​លួច​មាន់តែ​ពេលធ្វើ​សកម្មភាព​មាន់​ស្រែក​ស្ត្រីជន​រងគ្រោះ​មក​ទាន់ ជនសង្ស័យ​ក៍​ស្ទុះ​មក​ចាប់ ស្ត្រី​រងគ្រោះ​ចងដៃ​ទៅលើ​ជាប់​ផ្ទះ​ហើយ​ដោះ​ខ្សែករ ឆែកឆេ​រកបាន​លុយ​មួយចំនួន ហើយ ក៍​ចាប់រំលោភ​ស្ត្រី​រងគ្រោះ​ឈរ​ទាំង​ដៃ​ជាប់​ចំណង រហូត​បានសម្រេច​តែម្តង បន្ទាប់មក ជនសង្ស័យ​បាន​ទៅ​អង្គុយ​ផឹក​នៅក្នុង​ភូមិ​នោះ​ហេ​ី​យក៍​ត្រូវ​សមត្ថកិច្ច​មក​ចាប់​ឃាត់ខ្លួន​តែម្តង ។ សម្ភារៈ​ដែល​យកបាន​ពី​ជនសង្ស័យ​មាន​លុយ​ខ្មែរ​ចំនួន ១០៤ ២០០រៀល និង​លោហធាតុ​ពណ៌​លឿង១ខ្សែរ​ប្រវែង៦០សង់ទីម៉ែត្រ និង​ទូ​ស័ព្ទ​ជនរងគ្រោះ​ចំនួន១គ្រឿង៕

Capture

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!