0

ប.ស.ស ផ្តល់ប្រាក់​ចំនួន ៤ លាន​រៀល និង​អត្ថប្រយោជន៍​ជាច្រើន​ទៀត ជូន​ដល់​កម្មការិនី ដែល​បាន​ស្លាប់​ដោយសារ​រថយន្ត​កុង​តា​ន័​រ បើក​បុក​បណ្តាល​ឱ្យស្លាប់ភ្លាមៗ នៅ​ស្រុក​កំពង់ត្រឡាច

កំពង់ឆ្នាំង៖ កាលពី​ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង ០៦ៈ៤៥នាទី នៅ​ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ ៤៦-៤៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បង្កឡើង​ដោយ ឡាន​កុង​តា​ន័​រ បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់​គ្នា បាន​បើក​មក​បុក​ម៉ូតូ​ជនរងគ្រោះ ជិះ​ពីរ​នាក់​ប្តី​ប្រពន្ធ បណ្តាលឱ្យ​ស្លាប់ភ្លាមៗ ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​នៅ​កន្លែងកើតហេតុ​យ៉ាង​គួរឱ្យ​ស​ង្វែ​ក។ ជនរងគ្រោះ​ជា​កម្មការិនី​មានឈ្មោះ ហុ​ិ​ន ឌី​ណា ភេទ​ស្រី អាយុ ៣៩ឆ្នាំ ធ្វើការ​នៅ​រោងចក្រ តឹក ហ្វុ​ក ស្ថិតនៅ​ភូមិ​ឧ​ញ្ញា​ប៉ាង ឃុំ​ស​ង្វែ​ក ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រោយពេល​កើតហេតុ មន្ត្រី ប.ស.ស បាន​បញ្ជូន​សព​ជនរងគ្រោះ​ទៅ​លំនៅស្ថាន ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី។
ជនរងគ្រោះ​ត្រូវ​ទទួលបាន​ប្រាក់​សោហ៊ុយ​បូជាសព ចំនួន ៤,០០០,០០០លាន​រៀល និង​អត្ថប្រយោជន៍​ផ្សេងទៀត ដែល​មានចែង​នៅក្នុង​ច្បាប់​ស្តីពី​របប​សន្តិសុខ​សង្គម​សម្រាប់​ជន​ទាំងឡាយ​ដែល​ស្ថិតនៅក្រោម​បទបញ្ញត្តិ​នៃ​ច្បាប់​ស្តីពី​ការងារ។

sd

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!