0

​គ្រាន់តែ​ក្មេង​មាន​សតិ​មិន​ប្រក្រតី មក​បរិភោគ​បាយ​វត្ត​នៅ​វត្ត​ធ្វើ​បែក​ចាន ក៏​ព្រួត​គ្នា​វាយដំ​រហូតដល់​សន្លប់ និង​ចង់ស្លាប់សេក​ដូចជា​ចោរ​ទោសឧក្រិដ្ឋ

ខេត្តសៀមរាប៖ ក្មេង​មាន​សតិ​មិន​គ្រប់​ម្នាក់​ត្រូវ​បាប​គេ​វាយដំ រ​ហូល​ដល់​សន្លប់ ដោយសារ​ក្រុម​បុគ្គល នៃ​មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា ដែលមាន​ភារកិច្ច​ប្រចាំការ​នៅក្នុង​បរិវេន ប្រាសាទអង្គរវត្ត ដោយ​ព្រួត​គ្នា​រវៃ​ធ្វើបាប​ក្មេង ។ ហេតុ​ការ​វៃ​ដំ​ក្មេង ដែលមាន​សតិ​មិ​គ្រប់​នេះ បានកើត​ឡើង កាលពី​ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នុង​បរិវេន ប្រាសាទអង្គរវត្ត នៃ​ខេត្តសៀមរាប។

ប្រភព​ដែល​បានឃើញ​ហេតុការណ៍​ដោយផ្ទាល់​ភ្នែក នា​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុន​ថ្ងៃកើតហេតុ គេ​ឃើញ​ក្មេងប្រុស​ម្នាក់​នោះ ត្រូវបាន នគរបាល មិន​អនុ​ញ្ញា​ត្តិ ឲ្យ​ចូលមកក្នុង​បរិវេន​ប្រាសាទ​អង្ករ​វត្ត ទេ ខណៈពេល​នោះ ក្មេង​ដែលមាន​សតិ​មិន​គ្រប់ បាន​ហែល​ទឹក កស្សិណ​អង្គរ ឆ្លងទៅ​ឆ្លង​មក រហូតដល់​រូបគេ​អាច​ចូលមក​បាន​ក្នុង​បរិវេន​នេះ ។

ប្រភព​ផ្សេងទៀត​ពី​ក្មេង​ក្នុង​វត្ត​អង្គរ​ខាងត្បូង នៅក្បែ​កន្លែង​ហេតុការណ៍ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ ថា គេ​ឃើញ​ក្មេង​រូបនោះ មាន​លក្ខៈ​សតិ​មិន​គ្រប់ ហើយ​ជា​ជន​អាណា​ថា គ្មាន​ទីពឹង បាន​ដើរ​ចូលមកក្នុង​វត្ត ដើម្បីរ​កបាយ​ហូប ខណៈពេល​នោះ គេ​ឃើញ​ក្មេង​រូបនោះ បាន​បោក​ចានបាយ​បែក អស់​ចំនួន​មួយ ហើយ​បន្ទាប់​ទៅ ក្មេង​នោះបាន​រត់ចេញ​ទៅ​បាត់ ស្រាប់​តែមាន​ក្រុមមន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា មួយក្រុម បាន​រត់​ស្ទាក់​ខាងមុខ រួច​ចាប់បាន ហើយ​យកទៅ​កន្លែង​ស្ងាត់ នៅក្នុង​ព្រៃ ជិត​ទីកន្លែង​ពោរ​ព​សក្ការៈ​លោកតា​រាជ្យ ហើយ​បាន​វាយ​ជាច្រើន​ដៃ រហូតដល់​សន្លប់ រួចហើយ​បាន​ចងដៃ ព័ទ្ធ​ស្លាបសេក​មក​ខាងក្រោយ រួច​ទុកចោល​ក្នុងព្រៃ​ចោល​ក្នុងព្រៃ ។ ប្រភព​បាន​បន្តថា ក្រោយមក​ទើប មាន​មន្ត្រីនគរបាល និង​មន្ត្រី​អាជ្ញាធរ​ជាតិ​អប្សរា បាន​លើកដាក់​ម៉ូតូ ដឹកយក​ទៅតាម​ផ្លូវ​ព្រលានយន្តហោះ ដោយ​យក​ស្បង់​ចីពរ​រុំ​មុខ​ផង ។

ទោះបីយ៉ាងណា អ្នក​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក ក៏ដូចជា​មហាជន និង​អ្នក​ស្អប់ខ្ពើម​នូវ​រាល់​ទម្រង់​នៃ​អំពើហិង្សា​លើ​កុមារ ទាំង​កុមារ​ពិការ (មាន​សតិ​មិន​ប្រក្រតី) កុមារកំព្រា គ្មាន​ទីពឹង បានធ្វើការ​ថ្កោលទោស និង​សម្ដែង​ការមិន​ពេញចិត្ត ហើយ​សំ​ុ​អំពាវនាវ​ដល់​អាជ្ញា​ធរមាន​សមត្ថកិច្ច ស្ថា​ប័​ន្ធ អង្គភាព​ពាក់ព័ន្ធ អង្គការ​ជាតិ-អន្តរជាតិ មេត្តា​ធ្វើការ​ពិនិត្យ សិក្សា​ស្រាវជ្រាវ​ឱ្យបាន​ដិតដល់ និង​ចាត់វិធានការ​តាមផ្លូវ​ច្បាប់ លើ​បុគ្គល ក្រុម ឬ បក្សពួក ដែល​បាន​ប្រព្រឹត្តិ​អំពើ​ទា​រណកម្ម ឬ អំ​ហិង្សា​លើ​កុមារ​បែបនេះ ។

ទាក់ទង​និង​ការចោទប្រកាន់​ខាងលើនេះ​ដែរ លោក​ឡុង កុសល អ្នកនាំពាក្យ​របស់​អាជ្ញា​ធរ​ជាតិ​អប្សរា បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង ៣ និង ៥១នាទី រសៀល​នេះ​ថា ÷ ករណីនេះ​លោក​នៅ​មិនទាន់​បានទទួល​ព័​ត៏​មាន​ច្បាស់​ទេ កំពុង​ឲ្យ​គេ​ស៊ី​ប​សួរ រឿង​ពី​ព្រឹក លោក​បន្តថា បើ​មន្ត្រី​របស់​អាជ្ញាធរ​ជាតិ​អប្សរា អ្នក​ទាំងអស់​ហ្នឹង​គាត់​មានការ​ងារ មាន​វិជ្ជា​វីវៈ ក្រ​មសិល​ធម៌ ការទទួលខុសត្រូវ មិនអាច​ចេះតែធ្វើ​អី អញ្ចឹង​កើត​ទេ លោក​បាន​បញ្ជាក់ថា បើ​មាន​ឃើញ​ករណីនេះ​មែន គេ​មាន​ក្រុម​ព្រឹក្សា​វិន័យ មាន​ចំណាត់ការ តាម​បែបបទ​រដ្ឋបាល​ហើយ​បើ​មាន​អញ្ចឹង​មែ​នោះ ឬ​និង​ត្រូវ​ទទួលទោស​តាមច្បាប់ ៕

Capture

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!