ខេត្តប៉ៃលិន : បុរសម្នាក់ល្បួងក្មេងស្រីយកទៅរំលោភនៅក្នុងសាលារៀន រហូតបានសម្រេច ត្រូវសមត្ថកិច្ចចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការបុរសល្មោភកាមម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលក្រុងប៉ៃលិនចាប់ឃាត់ខ្លួនបញ្ជូនទៅតុលាការខេត្តបន្ទាប់ពីឪពុកម្តាយក្មេងស្រីរងគ្រោះបានប្តឹងថាបានល្បួងកូនស្រីរបស់គាត់យកទៅរំលោភរហូតបានសម្រេចនៅក្នុងសាលាបឋមសិក្សាព្រៃមង្គល ក្រុងប៉ៃលិន ។
ហេតុការណ៍ចាប់ឃាត់ខ្លួននេះ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅភូមិព្រៃមង្គល សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ។ ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ក្រោយពីមានពាក្យបណ្តឹងពីបុរសម្នាក់ឈ្មោះ ពិល សំណាង អាយុ៣៤ឆ្នាំ ត្រូវជាឪពុក និងម្តាយ ឈ្មោះ ផន សារឿន អាយុ២៩ឆ្នាំជាម្តាយទាំងពីរនាក់ ជាកសិកររស់នៅភូមិខាងលើដោយបានអះអាងថាកាលពីព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៦កន្លងទៅមានបុរសម្នាក់ ឈ្មោះ អ៊ូរឿនអាយុ៣១ឆ្នាំជាកសិកររស់នៅភូមិជាមួយគ្នា បានល្បួងកូនស្រីរបស់គាត់ ដែលមាន ឈ្មោះ ណ.ស.ន អាយុ៦ឆ្នាំ ចូលទៅក្នុងសាលារៀនបឋមសិក្សាមួយដែលសិស្សឈប់សម្រាកហើយមានសភាពស្ងប់ស្ងាត់រួចក៏ធ្វើសកម្មភាពស្រាតខោអាវចាប់រំលោភរហូតដល់បានសម្រេចតែម្តង ។
បន្ទាប់មក ក៏ចាកចេញទៅបាត់ស្រមោល ហើយកូនស្រីរបស់គាត់បានដើរសំដៅមកផ្ទះរួចប្រាប់ម្តាយថាបុរសខាងលើបានចាប់រំលោភខ្លួនដោយឃើញសភាពមិនស្រួលឪពុកម្តាយក៏ប្រញាប់បញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ដើម្បីពិនិត្យនិងព្យាបាល ។
សមត្ថកិច្ចបន្តទៀតថាយោងតាមចម្លើយសារភាពរបស់ជនជាប់ចោទបានឱ្យដឹងថារូបគេពិតជាបានរំលោភក្មងស្រីរងគ្រោះខាងលើរហូតដល់បានសម្រេចមែននេះទើបតែជាលើកទី១ហើយបច្ចុប្បន្នសមត្ថកិច្ចកំពុងកសាងសំនុំរឿងដើម្បីបញ្ជូនជនល្មើសទៅតុលាការចាត់ការតាមនីតិវិធី។ចំណែកក្មេងស្រីរងគ្រោះត្រូវសមត្ថកិច្ចកំពុងទាក់ទងទៅខាងអង្គការមកពីភ្នំពេញអោយជួយអន្តរគមន៍បន្ថែមទៀត ៕