នេះគឺជាព្រះសង្ឃរងគ្រោះមួយអង្គ ព្រះនាម ហ៊ា ប៊ុនធឿន ក្នុងចំណោមព្រះសង្ឃរងគ្រោះជាច្រើនអង្គ ដែលរងគ្រោះដោយការវាយនឹងរំពាត់ផ្តៅ ដោយគណៈសង្ឃនៃវត្តបុទុមនិងបក្សពួក។
មូលហេតុគឺដោយសារព្រះគ្រូសូត្រស្តាំ ព្រះនាម ខឹម សន ព្រមទាំងគណៈសង្ឃនៃវត្តនេះខកចិត្តនឹងព្រះសង្ឃមួយចំនួនដែលមិនបានឡើងទៅឆាន់ចង្ហាន់ពេលព្រឹកនៅម៉ោង៦ព្រឹក នាវេនបិណ្ឌទី៧ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១។ តាមពត៌មានពីព្រះសង្ឃមួយអង្គដែលសុំមិនបញ្ចេញឈ្មោះបានអោយដឹងថា នៅវេនកាន់បិណ្ឌទី៧នេះ ពុទ្ធបរិស័ទបានធ្វើគុយទាវប្រគេនព្រះសង្ឃនាពេលព្រឹក ហើយមានព្រះសង្ឃប្រហែល១០០អង្គជាងប៉ុណ្ណោះបានឡើងទៅឆាន់ ខណៈពេលដែលព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តនេះមានរហូតដល់ជាង៤០០អង្គ។ វត្តមាននៃព្រះសង្ឃទៅឆាន់មានចំនួនតិចនេះ បានធ្វើអោយព្រះគ្រូសូត្រស្តាំខ្ញាល់ ព្រោះទង្វើរនេះធ្វើអោយព្រះអង្គបាក់មុខ។
ដោយសារតែការបាក់មុខ និងមានព្រះទ័យខ្ញាល់ខ្លាំង ព្រះតេជគុណខឹមសនបានកោះហៅគណៈសង្ឃ កាន់រំពាត់ផ្តៅ ដើរតាមកុដិនានា ក្នុងគោលបំណងវាយព្រះសង្ឃអង្គណាដែលមិនបានឡើងទៅឆាន់ពេលព្រឹក។ សូមបញ្ជាក់ថា មានព្រះសង្ឃរាប់សិបអង្គដែលបានទទួលរងគ្រោះ ដោយរំពាត់ផ្តៅ នាព្រឹកមិញនេះ!!!។