0

បុរស​ម្នាក់​បាន​ស្លាប់ ដោយសារ​ដី​សង្កត់ពីលើ នៅ​ស្រុក​ប​កែវ

ខេត្តរតនគិរី៖ មនុស្សម្នា​ក់បាន​ស្លាប់​ដោយសារ​ទៅ​ជីក​ត្បូង​នៅ​ស្រុក​ប​កែវ។

លោក ជួប វណ្ណា​រក្ស អធិការនគរបាល​ស្រុក​ប​កែវ បាន​ឲ្យ​ដឹងថា នៅវេលា​ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មាន​ករណី​អ្នក​ជីក​ត្បូង​ម្នាក់​មិន​ប្រយ័ត្ន​បាន​បាក់​ដី​សង្កត់ពីលើ​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗនៅ​កន្លែងកើតហេតុ។

លោក​ថា ជនរងគ្រោះ​មានឈ្មោះ រ​មាម ភួយ ភេទ​ប្រុស​អាយុ ២៥ឆ្នាំ​ជនជាតិ​ទំពួន មាន​ទីលំនៅ​ភូមិ​ត្រុំ ឃុំ​ឡា​មិញ ស្រុក​ប​កែវ ខេត្តរតនគិរី ដោយ​គាត់​ទៅ​ជីក​ត្បូង​ក្នុង​ដីចំការ​កៅស៊ូ លោក វិ​ន​ស្ថិត​ក្នុងភូមិ-ឃុំ​កើតហេតុ​ខាងលើ។

បន្ទាប់ពី​បានធ្វើ​កោសល្យ​វិ​ច្ឆ័​យ​រួចមក នគរបាល​ស្រុក​ប​កែវ បានប្រគល់​សព​ទៅ​ឲ្យ​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ជនជាតិដើម​ភាគតិច ៕

Capture

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!