ខេត្តបន្ទាយមានជ័យ៖ វេលាម៉ោង៨ និង៤០នាទីព្រឹក ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ ក្រុមអ្នកតាក់ស៊ីប្រមាណជា ៣០ នាក់ បានយករថយន្តបិតក្នុងបរិវេណចំណតរថយន្ត មិនព្រមចូលចំណតរថយន្ត OSP (ផាន់ លក្ខិណា) ស្ថិតនៅភូមិបាលិលេយ្យ២ សង្កាត់-ក្រុងប៉ោយប៉ែត ។
ប្រមាណជា ១០ នាទី គេឃើញមានវត្តមានលោក សៅ សារឿន នាយផ្នែកសណ្តាប់ធ្នាប់ ចុះទៅអន្តរាគមន៍ និង រកដំណោះស្រាយ តែភា្លមនោះក្រុមអ្នករត់តាក់ស៊ីយល់ព្រមនាំគ្នា មក រកតុចចារ និងវិធានការយ៉ាងណា នៅសាលាក្រុងប៉ោយប៉ែត ការចចារវាងអាជ្ញាធរ មានសមត្ថកិច្ច នៅក្នុងសាលាក្រុងប៉ោយប៉ែត ក្រោយការចចារលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែត លោក សៅសារឿននាយផ្នែកសណ្តាប់ធ្នាប់និងមន្ត្រីក្រុមប្រឹក្សាក្រុងជាច្រើននាក់ រួមទាំងក្រុមរត់តាក់ស៊ីប្រមាជាណ៤០នាក់ ។
ក្នុងនោះដែរលោក ង៉ោ ម៉េងជ្រួន អភិបាលក្រុងប៉ោយប៉ែតបានថ្លែងថា បញ្ហានេះគឺត្រូវបានរៀបចំសណ្តាប់ធ្នាប់ព្រោះបច្ចុប្បន្ននេះគឺមានរថយន្តតាក់ស៊ីគឺមានការចតគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវគ្មានការគោរពច្បាប់ទំលាប់បន្តិចសោះមួយណានៅក្នុងក្រុងប៉ោយប៉ែតយើងគឺមានករណីគ្រោះថ្នាក់ចរាចញឹកញាប់ ក៏បង្កមកពីក្រុមអ្នករត់ស៊ីផងដែរ ព្រោះចតលើផ្លូវជាតិ ផ្លូវបេតុ កន្លែងទីប្រជុំជន ម្តុំរង្វង់មូលប៉ោយប៉ែត ដូច្នេះហើយក្នុងនាមលោកជាអាជ្ញាធរក្រុង និងសមត្ថកិច្ចនឹងប្រើវិធានការ ឲ្យក្រុមអ្នករត់តាក់ស៊ីទាំងអស់ចូលមកកាន់ចំណតឲ្យបានត្រឹមត្រូវ និងមានសោភ័ណ្ឌភាពស្អាត ក៏បង្កាឲ្យមានគ្រោះថ្នាក់ចរាចដោយឧបហេតុណាមួយកើតឡើងផងដែរ។
ក្នុងនោះដែរលោក អ៊ុំ សុផល អធិការក្រុងប៉ោយប៉ែតបានថ្លែងថា បញ្ហាខាងលើនេះ ត្រូវតែរៀបចំ សណ្តាប់ធ្នាប់ និងសោភ័ណ្ឌភាពក្រុង ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចណ៍ និងមិនចង់អោយមានការចត រថយន្តដោយអនាធិបតេយ្យបន្តទៀត ព្រោះដើម្បីឲ្យក្រុមអ្នករត់តាក់ស៊ីទាំងអស់ចូលចំណតបានត្រឹមត្រូវ ព្រោះថ្មីៗនេះក្រុមអ្នករត់តាក់ស៊ីខ្លះ មានការគាបជំរិតពីក្រុមពលករចំណាកស្រុកមកពីមកប្រទេសថៃ ដោយទារតម្លៃតាមចិត្តដោយខ្លួនចង់បាន មួយណាមានរថយន្តតាក់ស៊ីខ្លះទារប្រាក់ថ្លៃរថយន្តលើសការណែនាំពីអាជ្ញាធរ មានសមត្ថកិច្ចផងដែរ ។
បន្ទាប់មកទៀតក្រុមអ្នករត់តាក់ស៊ីបានលើកឡើងថាពួកគាត់យល់ព្រមតាមសំណើខាងលើនេះ និងយល់ពីបញ្ហាកន្លងមកនេះ ក៏ប៉ុន្តែពួកគាត់បានលើកឡើងបន្តថា ប្រសិនជាចូលតើមានភ្ញៀវចូលមកចំណតដែរឬអត់ តើអាចពួកគាត់រត់បានមួយថ្ងៃប៉ុន្មានជើងដែរ ព្រោះភ្ញៀវភាគច្រើនបានឈរ កាក់រថយន្តតាមផ្លូវជាតិ តើមានការរៀបចំតាមលេខរៀងដែរទេ?។
បន្ទាប់ពីការចចាររវាងអាជ្ញាធរមានសមត្ថកិច្ចនិងក្រុមរត់តាក់ស៊ីទាំងអស់បានយល់ព្រមតាមសំណើ និងយល់ព្រមចូលចំណតរថយន្តOSP (ផាន់ លក្ខិណា)ទាំងអស់គ្នាផងដែរ។ សូមបញ្ជាក់ថា ការចូលតុ ចចារគ្នានេះដោយប្រើរយះពេល៣ម៉ោងទើបសម្រេចដោយស្ថានពរ និងគ្មានការតឹងតែងពីបញ្ហាខាងលើនេះដែរ រួចក្រុមអ្នតតាក់ស៊ីបានត្រឡប់ទៅប្រកបមុខរបរកស៊ីបន្តទៀតទាំងអស់គ្នា ៕
ដោយចិន្តា