0

បែកធ្លាយ​រឿងអាស្រូវ ​ក្នុង​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង ​ខេត្តកណ្ដាល !!!

ករណី​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ស៊េរី​ទំនើប​ឆ្នាំ២០១៦ បុក​អ្នកជិះ​កង់​ស្លាប់​ម្នាក់ នៅ​ស្រុក​លើកដែក ខេត្តកណ្ដាល កាលពី​រសៀល​ថ្ងៃទី៥ ខែកញ្ញា កន្លងទៅ ដែល​ធ្វើ​ឲ្យ​អតីត​អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល លោក ឯក ស៊ុន​រស្មី ត្រូវបាន​លោក លឹម សុគ​ន្ថា ជា​ព្រះរាជអាជ្ញា ផ្លាស់ប្ដូរ​ចេញ​នោះ ពេលនេះ​លេចចេញ​ព័ត៌មាន​មិន​ប្រក្រតី​មួយចំនួន ។

ប្រភពព័ត៌មាន​ច្បាស់​ការណ៍​សុំ​មិន​បញ្ចេញ​ឈ្មោះ បញ្ជាក់ថា ពិតជា​មានការ​បញ្ជា​ឲ្យ​ដោះលែង​ជនបង្ក​ប្រាកដ​មែន ។ ប៉ុន្ដែ​ក្រោយ​ការផ្សព្វផ្សាយ​របស់​បណ្ដា​ញ​សារព័ត៌មាន​ថា មានការ​ដោះលែង​មិន​បញ្ជូនមក​តុលាការ នោះ ក៏មាន​ការកោះហៅ​ឃាត់ខ្លួន​បញ្ជូនមក​តុលាការ​វិញ ។ ចំណុច​សំខាន់​មួយទៀត គឺ ការបញ្ជូន​ជនបង្ក​មក​តុលាការ​គឺ​ខុស​នីតិវិធី​ទាំងស្រុង ។ ជនបង្ក​ត្រូវបាន​ឃាត់ខ្លួន​តាំងពី​រសៀល​ថ្ងៃទី៥ ខែកញ្ញា តែ​ដល់​វេលា​ម៉ោង១១និង៣០នាទី ថ្ងៃទី៩ ខែកញ្ញា ទើប​សំណុំរឿង​និង​ជនបង្ក ត្រូវបាន​ចុះ​លេខ​សំណុំរឿង​នៅ​អយ្យការ​អម​សាលាដំបូង​ខេត្តកណ្ដាល ហើយ​បច្ចុប្បន្ន​ជនបង្ក​ត្រូវបាន​ឃុំខ្លួន​ហើយ ។

មន្ត្រីជាន់ខ្ពស់​ស្ថាប័ន​អយ្យការ​ខេត្តកណ្ដាល​មួយរូប និយាយថា អ្នកសារព័ត៌មាន​មើលឃើញ​តែ​ភាព​ខ្មៅ​កង្វក់​ក្នុង​ស្ថាប័ន​អយ្យការ​ខេត្តកណ្ដាល ហើយ​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​ដែលជា​ការដាក់​សម្ពាធ​លើ​ស្ថាប័ន​តុលាការ ។

ចំណុច​នេះ អ្នកសារព័ត៌មាន សូម​ឆ្លើយតប​វិញ​ថា សារព័ត៌មាន​ត្រូវបាន​ចាត់ទុកថា​ជា​អំណាច​ទី៤ ដែល​គ្មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឡើយ លើកលែង​អំណាចនីតិបញ្ញត្តិ នីតិប្រតិបត្តិ និង អំណាច​យុត្តាធិការ ( អំណាចតុលាការ ) ។

អ្នកសារព័ត៌មាន​មាន​វិជ្ជាជីវៈ​បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុង​ការជួយ​សង្គម ពិសេស​ការរិះគន់​ក្នុងន័យ​ស្ថាបនា ហើយ​ការ​អាច​បង្អាក់​នូវ​ការប៉ុនប៉ង​ប្រព្រឹត្ត​អំពើពុករលួយ ផងដែរ ៕

14358860_1783200041967833_2628809677940774473_n 14358629_1783200065301164_3595035810413020003_n

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!