0

សម្តេច​តេ​ជោ ហ៊ុន សែន ទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​វៀតណាម

បន្ទាប់ពី​បាន​ជួបពិភាក្សា​កិច្ចការ​មួយចំនួន​ជាមួយ​លោក​រដ្ឋមន្ត្រី​ការពារជាតិ​ឡាវ​រួចមក នៅ​សៀ​ល​ថ្ងៃទី២២ ខែកញ្ញា​ដដែល​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​អោយ ឯកឧត្តម Truong Minh Tuan រដ្ឋមន្ត្រីក្រសួង​ព័​ត៍​មាន និង​សារគមនាគមន៍​វៀតណាម
ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព រាជធានី​ភ្នំពេញ ។

ដំណើរ​ទស្សនៈកិច្ច​រប​ស់ ឯកឧត្តម Troung Minh Taun ពេលនេះ​គឺ​ដើម្បី​ពង្រឹង​និង​ពង្រីក​នូវ​មិត្តភាព ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​វៀតណាម និង​កម្ពុជា ជាពិសេស​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួង​ព័ត៌មាន​និង​សារ​គម​នា​គម​ន៌​វៀតណាម ជាមួយនឹង​ក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃ​ស​ណី​យ៌ និង​ទូរ​គម​នា​គម​ន៌​កម្ពុជា។

ឯកឧត្តម Troung MInh Taun ពេញចិត្ត​ចំពោះ​ការរីកចម្រើន​យ៉ាងច្រើន​នៅ​កម្ពុជា ជាពិសេស​រាជធានី​ភ្នំពេញ​តែម្តង។ មុននឹង​អញ្ជើញ​ចូលជួប សម្តេច​តេ​ជោ ឯកឧត្តម Troung MInh Taun បាន​ជួបពិភាក្សា​ការងារ​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និង​ក្រសួង​ប្រៃ​ស​ណី​យ៌​និង​ទូរ​គម​នា​គម​ន៌​កម្ពុជា ដែល បាន​ពិភាក្សា​លើ​ការងារសំខាន់ៗមួយចំនួន​រួចហើយ កាលពីពេលថ្មីៗកន្លងមកនេះ។ ភាគី​ប្រទេស​វៀតណាម និង​កម្ពុជា​បាន​ពិភាក្សា និង​ឯកភាពគ្នា​ក្នុងការ​ផ្លាស់ប្តូរ​ព័ត៌មាន​ពីគ្នា​ទៅវិញទៅមក ដើម្បី​ជម្រុញ​ការងារ​រួមគ្នា​ដែល​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ទាំង​ពីរបាន​ព្រមព្រៀង​រួចហើយ។

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​កម្ពុជា និង​វៀតណាម។ ទន្ទឹមនេះដែរ សម្តេច​តេ​ជោ ក៏បាន​បញ្ជាក់​អោយមាន​ការពិនិត្យ​ឡើងវិញ​ទៅលើ​បញ្ហា​ការផ្សាយ​ជាន់​ហ្វ្រេ​កង់​គ្នា និង​ទី​ពីរ​គឺ​ធ្វើយ៉ាងណា​អោយ​ការផ្សាយ​ព័ត៌មាន​ទទួលបាន​ការគាំទ្រ និង​មាន​ទំនុកចិត្ត​ពី​ប្រជាពលរដ្ឋ៕

cx

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!