0

រថយន្ត​ដឹក​ខ្សាច់​បុក​រថយន្តក្រុង នៅ​ម្តុំ​ស្គន់ បណ្តាល​ឲ្យ​ស្លាប់៣នាក់ និង​របួស៧នាក់

ខេត្តកំពង់ចាម ៖ ស្នងការ​នគរបាល​ខេត្តកំពង់ចាម លោក​ឧ​ត្ត​ម​សេនីយ៍​ទោ បែន រ័ត្ន បាន​បញ្ជាក់ថា គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្កដោយ​រថយន្ត​ដឹក​ខ្សាច់​ទៅបុក​រថយន្តក្រុង នា​ព្រឹក​ទាបភ្លឺ ស្ថិតនៅ​ម្តុំ ស្គន់​លើផ្លូវ​ជាតិ​លេខ06ភូមិ​ពង្រ​ឃុំ​ស្តើង​ជ័យ​ស្រុក​ជើងព្រៃ បាន​បណ្តាល​ឲ្យ​ស្លាប់៣នាក់ ដោយ​គៀប​ជាប់​នៅក្នុង​រថយន្ត និង​របួសធ្ងន់​ស្រាល៧នាក់។ លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​បញ្ជាក់ថា “គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង ដោយ​មុនពេល​កើតហេតុ ឡានក្រុង មកពី​ជើង​ទៅ​ត្បូង មកពី​សៀមរាប​ដឹក​អ្នកដំណើរ​ធម្មតា​ទេ រីឯ​ឡាន​ដឹក​ខ្សាច់​មកពី​ត្បូង​ទៅ​ជើង ពី​ស្គន់​ទៅ​សៀមរាប ហើយ​រំលោភ​បុក​ឡានក្រុង មក​ជ្រះ​ទិស​គ្នា តែម្តង”។
សម្រាប់​ជនរងគ្រោះ​ដែល​ស្លាប់​ទាំង៣នាក់​នោះ រួមមាន:
1-លឹម.ហ្វា អ្នកបើកបរ​រថយន្ត​ហ៊ិ​ន​ដាយ(យី​ឌុ​ក)ភូមិ​សង្កែ​ចុង​ឃុំ​ក្រាំងស្វាយ​ស្រុក​ព្រះ​ស្តេ​ចេ​ខេត្តព្រៃវែង
2-ប៊ុន.ដា​នី ភេទ​ស្រី អាយុ៣៦ឆ្នាំ រស់នៅ​ភូមិ/ឃុំ​សំរោង​ស្រុក​សូត្រ​និគម​ន៍​ខេត្តសៀមរាប។
3-អាត់.ខន ភេទ​ប្រុស អាយុ៥៩ រស់នៅ​ភូមិ​អំពិល​ឃុំ​ក្រាំង​យ៉ូ​វ​ស្រុក​ស្អាង​ខេត្តកណ្តាល(អ្នកដំណើរ​ជិះឡាន​ក្រុង។ រហូតមកដល់​ពេលនេះ កម្លាំង​សមត្ថកិច្ច បាននិងកំពុង​យក​រថយន្ត​ទាំង២គ្រឿង ចេញពី​ផ្លូវ ហើយ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់២នាក់ និង​របួសស្រាល៥នាក់ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ហើយ។

Capture

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!