ខេត្តសៀមរាប៖សមត្ថកិច្ចរដ្ឋបាលព្រៃឈើខេត្តសៀមរាបដេញប្រមាញ់បង្ក្រាបការចរាចរណ៍រថយន្តដឹកឈើខុសច្បាប់ មកជួបការ ចរាចរណ៍ វត្ថុបុរាណ នៅវេលាម៉ោង០៨ យប់ ថ្ងៃទី ២០ខៃកញ្ញា ឆ្នាំ២០១៦ ក្រុមការងារចំរុះ នៃសមត្ថកិច្ចរដ្ឋបាលព្រៃឈើដឹកនាំដោយ លោក ម៉ុង ប៊ុនលីម នាយផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីខេត្តសៀមរាប បានធ្វើការចាប់ឃាត់រថយន្ត១គ្រឿងម៉ាក Camry ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A-8316 សេរីឆ្នាំ១៩៩៣ ដែលមានផ្ទុកវត្ថុបុរាណ។
តាមការបញ្ជាក់ពីសមត្ថកិច្ចបានអោយដឹងថា៖ក្រោយពីទទួលព័ត៌មានថាមានរថយន្តដូចភិនភាគខាងលើមានការដឹកបទល្មើសខុសច្បាប់ធ្វើដំណើរចេញពីស្រុកស្វាយលើចូលមកតាមផ្លូវម៉ាឡេ ត្រង់ចំណុច(ភ្នំតូច)ក្នុងស្រុកបន្ទាយស្រីនោះ ក្រុមការងារបានធ្វើការល្បាតតាមដងផ្លូវបានឃើញក៍ធ្វើការស្ទាក់ចាប់មុខសញ្ញាខាងលើដើម្បីធ្វើការត្រួតពិនិត្យ ប៉ុន្តែរថ
យន្តនោះមិនឈប់ ហើយបានបើករត់គេចចេញពីសមត្ថកិច្ច ។ ភ្លាមនោះ សមត្ថកិច្ចក៍បានដេញតាម ជនសង្ស័យបានបើកគេចទៅតាមផ្លូវ ភូមិត្បែងខាងលិច និង បន្តបើកចូល
ទៅផ្ទះឈ្មោះ ឌុយ ថេង ភេទស្រីអាយុ៦៧ឆ្នាំក្នុងនោះជនសង្ស័យជាអ្នកបើកបរ បានរត់គេចខ្លួនបាត់ស្រម៉ោលតែម្តង។
ក្នុងនោះដែរបន្ទាប់ពីក្រុមការងារបានរាយការណ៍ទៅព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប លោក កើត សុវណ្ណារ៉េត សមត្ថកិច្ចក៍បានស្ទូចរថយន្តដឹកបទល្មើស មករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើបន្ទាយស្រីហើយបានធ្វើការឆែកឆេរ រកឃើញវត្ថុតាងមាន ថ្មរាងកំពូប្រាសាទបុរាណ២ដុំមានសណ្ឋាន(លក្ខណៈជាកំពូលសីម៉ា)ប្រាសាទ
មានទំហំ ៤៥សង់ទីម៉ែត្រ គុណ ៣៨សង់ទីម៉ែត្រ កំពស់ ៩០ សង់ទីមឡែត្រ , ថង់យាមលោកសង្ឃ០១ ,ស្រោមបាតចំនួន០១ ,វិក័យប័ត្រវីង០១សន្លឹក ដែលមានលេខអ្នកថ្ញើរនិងអ្នកទទួល,និងរថយន្តមួយគ្រឿងម៉ាក Camry ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2A-8316 សេរីឆ្នាំ១៩៩។
0
រលាយអស់ហើយ បើនៅតែម៉ាកៗនេះ
Filed in: ព័ត៌មានជាតិ