0

សង្ស័យ​មាន​វិ​ប​ត្ត​ដោះស្រាយ​មិន​ចេញ បុរស​ម្នាក់​លោត​ពី​ផ្ទះ​សម្លាប់ខ្លួន

បុរស​ជា​សន្តិសុខ​ម្នាក់ មិនដឹងថា​មាន​វិ​ប​ត្ត​អ្វី រហូត​ដោះស្រាយ​មិន​ចេញ ហើយ​ធ្វើអត្តឃាត ដោយ​លោត​ពី​ផ្ទះ​សម្លាប់ខ្លួន​ពីលើផ្ទះ ឬក៏​ត្រូវ​មិត្តភក្ដិ​ម្នាក់ទៀត ដែល​ផឹកស៊ី​ជាមួយគ្នា ច្រាន​ទម្លាក់​នោះទេ ប៉ុន្តែ​ក្រោយពី​ឮស្នូរ​ធ្លាក់​មក​ដី អ្នកជិតខាង​បាននាំគ្នា រត់​ទៅ​មើល​ស្រាប់តែ​ប្រទះឃើញ ដេកស្លាប់​នៅក្នុង​ថ្លុក ឈាម​បាត់ទៅហើយ ចំណែក​មិត្តភក្ដិ​ដែល​ផឹកស៊ី​ជាមួយគ្នា​នោះ ក៏បាន​គេចខ្លួន​បាត់ស្រមោល។

ហេតុ​ការ​ណ៏​នោះ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅ​ចំណុច​ខាងក្រោយ​ផ្សារ​ជម្ពូ​វ័ន សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។
តាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា បុរស​នោះ ឈ្មោះ​សិត រតនា ហៅ​ឆាំ​រតនា អាយុ៣៦ឆ្នាំ​មុខរបរ​សន្តិសុខ​ក្រុមហ៊ុន​SSY ស្នាក់នៅ​បន្ទប់​ជួល កើតហេតុ​ខាងលើ​មាន​ប្រពន្ធ​ឈ្មោះ វ៉ិ​ត ទូច អាយុ២៨ឆ្នាំ​មុខរបរ​រោងចក្រ កាត់ដេរ។

នៅ​មុនពេល​កើតហេតុ ខណៈពេល​ត្រឡប់​មកពី​យាម នៅ​រោងចក្រ ពេលយប់​វិញ បុរស​នោះបាន នាំ​មិត្តភក្ដិ​ម្នាក់ ទៅជា​មួយ​ដែរ និង​បាននាំគ្នា​ទិញ​ស្រា​បៀរ​ទៅ​ផឹក​ជាមួយគ្នា​នៅ រាន​ហាលមុខ​បន្ទប់​ជាន់​ទី១ ចំណែក​ប្រពន្ធ​ទៅ​ធ្វើការ​រោងចក្រ​បាត់។ លុះ​ក្រោយមក​មិនមាន​នរណាម្នាក់​បានដឹង​ថា មានរឿង​អ្វី​កើតឡើង នោះឡើយ ស្រាប់តែ​ឮស្នូរ​ធ្លាក់​មកក្រោម ហើយ​អ្នកជិតខាង បាននាំគ្នារ​ត់ទៅ​មើល បានឃើញ​បុរស​នោះ​ដេក ស្លាប់​ផ្កាប់មុខ នៅក្នុង​ថ្លុកឈាម ក្នុងស្ថានភាព​របួស​បែ​ក​ក្បាល​បាត់ទៅហើយ។

ប្រភព​បន្តថា ក្រោយពេល​កើតហេតុ មិត្តភក្ដិ​ដែល​ផឹកស៊ី ជាមួយ​នោះ បានគេច​ខ្លួន​បាត់ស្រមោល ដោយ​មិនដឹងថា ការស្លាប់​របស់ ជនរងគ្រោះ​នេះ មាន​ការជាប់​ពាក់ព័ន្ធ​ជាមួយនិង ជន​ម្នាក់​នោះ ឬក៏​ជន​រង គ្រោះ​មាន​វិបត្តិ​ផ្លូវចិត្ត​ហើយ​លោត​សម្លាប់ខ្លួន​នោះឡើយ បន្ទាប់មក​គេ​បាន​ទូរស័ព្ទ​ប្រាប់​ប្រពន្ធ​ឲ្យ​ដឹង ហើយ​នាង​បាន ចេញពី​រោងចក្រ​ទៅ​មើល និង​យំសោក​បោក​ខ្លួន​ដូច​សត្វ​អក ពេល​ឃើញ​សព​ប្ដី។

ចំណែក​ប៉ូលិស​មូលដ្ឋាន​បាន​ចុះទៅ​កាន់​ទីនោះ ធ្វើការ​ពិនិត្យ​កោសល្យវិច័យ និង​កំពុងធ្វើការ​ស្រាវជ្រាវ រក​មូលហេតុ​ដែល​នាំ​ឲ្យ​ជនរងគ្រោះ​ធ្លាក់​ពីលើផ្ទះ​នោះ​ហើយ៕

14446046_1756191057988385_865539747345988391_n 14344955_1756191101321714_158520591669568671_n 14358854_1756191077988383_7829547175274126275_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!