0

បុរស​ចំណាស់​ម្នាក់ ចង.ក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ

ខេត្តកណ្តាល ៖ បុរស​ចំណាស់​ម្នាក់ ចង.ក​សម្លាប់ខ្លួន ដោយ​មិនដឹង​មូលហេតុ ។ ហេតុការណ៍​នេះ បានកើត​ឡើង នៅ​ថ្ងៃទី២១.០៩.២០១៦ វេលា​ម៉ោង១៤.១៥នាទី​នៅ​ចំណុច​រោង​ចំបើង ក្រោយ​ផ្ទះ​ជនរងគ្រោះ ភូមិ​ក្បាលស្ពាន ឃុំ​ភ្នំ​បាត ស្រុក​ពញាឮ ខេត្តកណ្តាល ។

ជនរងគ្រោះ​ឈ្មោះ​កង លន់ ភេទ​ប្រុស​អាយុ៧៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ​នៅ​ភូមិ​កើតហេតុ ។សភាព​រឿងហេតុ ៖ នៅ​ថ្ងៃខែ​កើតហេតុ​ខាងលើ​ឈ្មោះ រី សំបូរ ភេទ​ស្រី អាយុ ៤០ឆ្នាំ ដែល​ត្រូវជា​កូនប្រសារ​របស់​ជនរ​ង​គ្រោះ​បាន​ដើរ​ទៅយកចំបើង​ឲ្យ​គោ​សុ​ី​នៅ​រោង​ចំបើង​ខាងក្រោយ​ផ្ទះ​ស្រាប់តែ​ឃើញ​ជនរងគ្រោះ​ចងក​នៅក្នុង​រោង​ចំបើង ។

ពេលនោះ​បានមក​ប្រាប់​បងប្អូន​ផ្អើលឆោឡោ​រួចហើយ រាយការណ៍​មក ប៉ុស្តិ៍​ក្រោយ​ទទួល​ព័ត៌មាន កម្លាំង​ជំនាញ បច្ចេកទេស បាន​ចុះ​ទៅដល់ ចំណុចកើតហេតុ​ដោយមាន​ការចូល រួម​ពី​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ជំនាញ​ធ្វើការ​ពិនិត្យ​ខ្លួន​សព​ឃើញថា ពុំមាន​ស្លាកស្នាម​អ្វី​ទេ ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ចងក ពិតប្រាកដ​មែន ។

មន្ត្រី​ជំនាញ​បាន​ប្រគល់ជូន​ក្រុមគ្រួសារ​ជនរងគ្រោះ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

14364751_2108465216045154_6923366429157775155_n 14390885_2108465219378487_8527486552153845923_n 14440936_2108465209378488_8658386601106434388_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!