0

តុលា​ការសំរេច​ឃុំខ្លួន​យុវជន​ម្នាក់​ គំរាម​បង្ហោះ​រូប​ស្រាត​សង្សារ​របស់ខ្លួន​ និង​ទារ​យក​ទឹកប្រាក់៤០០ដុល្លារ

ខេត្តកណ្តាល ៖ កម្លាំង​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល បាន​បញ្ជូន​យុវជន​ម្នាក់ ដែល​ឆាត​គំរាម​សង្សារ​របស់ខ្លួន​យកលុយ៤០០ដុ​លា្ល​រ បើ​មិនបាន​និង​បង្ហោះ​រូប​ស្រាត​តាម​ប្រពន្ធ​face Book កាលពី​ថ្ងៃទី១៨.៩.២០១៦ នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​ភូមិ​តាខ្មៅ២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល យកមក​តុលាការ​ខេត្តកណ្តាល​ដើម្បី​ធ្វើកា​រវិ​និ​ច្ឆ​យ័​ទោស។
ចៅក្រម​ស៊ើ​ុ​ប​សួរ​សាលាដំបូង​ខេត្ត លោក គឹម ម៉េង សម្រេច​ចេញ​ដីការ​ឃុំខ្លួន​លេខ១៨៥១ ដក​សឃខ ចុះ​ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ពីបទ គម្រាម​គំហែង​ដោយមាន​បញ្ជារ​នូវ​បំពេញ​លក្ខ​ខ​ណ្ឌ័​អ្វីមួយ តាម​មាត្រា២៣២ និង​ដាក់ទោស​ពី០៦ខែ​ទៅ០២ឆ្នាំ និង​ពិន​យ័​ជា​ប្រាក់១លាន​រៀល ទៅ០៤លាន​រៀល។
សូមបញ្ជាក់​ផង​ថា:នគរបាល​ក្រុង​តាខ្មៅ​បាន​ចាប់ខ្លួន​យុវជន​នោះ កាលពី​ព្រឹក​ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​ភូមិ​តាខ្មៅ២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត
កណ្តាល បន្ទាប់ពី​បុរស​រូបនោះ បាន​ឲ្យ​សង្សារ​ខ្លួន ថតរូប​ស្រាត​ជាច្រើន​សន្លឹក​ផ្ញើ​ឲ្យ​ខ្លួន ។
-ជនសង្ស័យ​ដែល​បាន​ឃាត់ខ្លួន​ឈ្មោះ កាន សុគន្ធា​រិ​ទ្ធ ភេទ​ប្រុស អាយុ២៣ឆ្នាំមាន​ទីលំនៅ​ភូមិ​ក្រពើ​ហា សង្កាត់​ព្រែក​ឫស្សី ក្រុង​តាខ្មៅ ។
ចំណែក​នារី​រងគ្រោះ​អាយុ១៧ឆ្នាំ​មុ​របរ​សិស្ស ។នារី​រងគ្រោះ និង​ជនសង្ស័យ​បាន​ស្គាល់គ្នា តាមរយះ​Facebook ក្នុង​ឆ្នាំ២០១៤ មានការ​រាប់ អាន​គ្នា​ជា​មិត្ត​ភ័ក្ត្រ​ធម្មតា ។ លុះដល់​ឆ្នាំ២០១៥ ក៏មាន​ការស្រឡាញ់គ្នា​ជា​សង្សារ​រហូត​បាន ដេក​រួមរក័​ជាមួយគ្នា​ច្រើនដង​មកហើយ ។ ក្រោយមក​ក៏​បែកបាក់​គ្នា​មួយរយៈ រួច​ក៏​ជួប​ត្រូវ​គ្នា​វិញ ។ ពេល​មួយ​ជនសង្ស័យ​បាន ទៅលេង​ម្តាយ​ខ្លួន​ដែល​ទៅ​ព្យាបាល​ជំងឺ​នៅ​ប្រទេស វ.ណ ហើយ​បាន​ផ្ញើ​សារ​មក​ឲ្យ​នារី​រងគ្រោះ ដោយ​លួងលោម​ឲ្យ​ថតរូប​ស្រាត០៨ប៉ុស្តិ៍​ផ្ញើរ​តាម​សារ​SMS និង តាម Messenger ឲ្យ​ខ្លួន​ទុក​មើល ។ ដោយសារតែ​ក្តី​ស្រឡាញ់​នារី​រងគ្រោះ​ក៏បាន​ថតរូប​ផ្ញើ​ទៅ​ឲ្យ​តាម​ការ​លួង លោម​មែន ។ នៅ​ពាក់កណ្តាល ឆ្នាំ២០១៦ ជនសង្ស័យ​បាន​ផ្ញើ​សារ​គម្រាម​ដល់​នារី​រងគ្រោះ​ថា ត្រូវតែ​រកលុយ​ឲ្យ​បាន៤០០ដុល្លារ បើ​មិន​បានទេ ខ្លួន​នឹង​ផ្សាយ​រូបអាក្រាត​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក ។
បន្ទាប់ពី​ជនសង្ស័យ​គម្រាម​បែបនេះ នារី​រងគ្រោះ​មានការ​ភ័យខ្លាច បាន​ដើរ​ខ្ចីលុយ​មិត្ត​ភ័ក្ត្រ​ឲ្យ​ជនសង្ស័យ​ភ្លាម ប៉ុន្តែ​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង នៅ​ថ្ងៃទី៧.៩.២០១៦ ជនសង្ស័យ​បាន​ផ្ញើ​សារ​មក​ម្តងទៀត​តាមរយៈ​ទូរស័ព្ទ​លេខ ០១០ ៥០៨១០០ ថា​ត្រូវ​រកលុយ​ឲ្យ​បាន៣០០ដុល្លារ​ទៀត បើ​មិន
បាន​ខ្លួន​នឹង​បង្ហោះ​រូប​ស្រាត​អាសអាភាស តាម​ហ្វេ​ស​ប៊ុ​ក (Facebook) ហើយ ។ ពេលនេះ​នារី​រងគ្រោះ​បាន​ផ្ញើ​សារ​ត្រឡប់​ទៅវិញ​ថា ខ្លួន​រកលុយ​ពី​ណា​បាន គ្មាន​លុយ​ទេ ជនសង្ស័យ ក៏បាន​ផ្ញើ​សារ​ឆ្លើយថា ទៅ​ដេក​ជាមួយ​អ្នកណា​ក៏ដោយ​ឲ្យ​តែ​បាន​លុយ ។ ពេលនោះ​នារី​រងគ្រោះ​មិនដឹង​រកលុយ​ឯណា ក៏​សម្រេចចិត្ត​ដាក់ពាក្យ​បណ្តឹង​នៅ
ប៉ុស្តិ៍​តាខ្មៅ​នា​ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ តែម្តង ។ ក្រោយពី​បានទទួល​ពាក្យបណ្តឹង​ពី​នារី​រងគ្រោះ កម្លាំង​ជំនាញ​យុត្តិធម៌​ក្រុង​តាខ្មៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​តាខ្មៅ បានធ្វើការ​ស្រាវ ជ្រាវ​រហូតដល់​វេលា​ម៉ោង ៩.៣០នាទី​ព្រឹក​ថ្ងៃទី១៨ខែ​ឆ្នាំ​ដដែល ទើប​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ បាន​នៅ​ចំណុច​សួនច្បារ​មាត់ទន្លេ​ភូមិ​តាខ្មៅ
២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល ខណៈ​ជនសង្ស័យ​ទៅយក​លុយ​ពី​នារី​រង គ្រោះ​តាម​ការ​ណាត់ជួប ។ ក្រោយពេល​ចាប់ខ្លួន ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បានគ​ម្រាម​ទារ លុយ​ពី​នារី​រងគ្រោះ ជា​ថ្នូរ​និង​ការមិន​បង្ហោះ​រូ​អាសអាភាស​របស់​នារីរ​ង​គ្រោះ​ពិតប្រាកដ​មែន ដោយ​លើក​ទី១ បាន៣៥០ដុល្លារ​មិន​ចាំ​ថ្ងៃខែ នៅផ្ទះ​សំណាក់ ៣៦២ ទល់មុខ​ផ្សារ​តាខ្មៅ​ថ្មី​លើក​ទី២ ទារ៣០០ដុល្លារ ដោយ​ណាត់​ជួបគ្នា​នៅ​សួនច្បារ​មាត់ទន្លេ មិនទាន់បាន​លុយ​ផង ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង ។
ជនសង្ស័យ បាន​សារភាពថា ខ្លួន​ចាំ​មិន​អស់​ទេ នារី​ដែល​ខ្លួន​ធ្លាប់បាន យក​រូបភាព​អាក្រាត តាមរយៈ​ការ​ស្គាល់គ្នា Facebookធ្លាប់បាន​ដេក​ជាមួយ មាន​ទាំង​នារី​មានកូន​មាន​ប្ដី នារី​អត់​មាន​ប្ដី និង មានបុរសៗជាប្រុសៗដូចគ្នា ដែល​ត្រូវការ​សេវា​ផ្លូវភេទ ក៏​អាច​ទៅ​ជួយ​សម្រួល​ផ្លូវ​អារម្មណ៍​ជូន​បាន​ផងដែរ៕

v

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!