0

សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី អញ្ជើញ​ជា​អធិបតី​សម្ពោធ​មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍

នៅ​ថ្ងៃទី២០ ខែកញ្ញា ព្រឹក​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​ក្នុង ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ “មន្ទីរពេទ្យ​ជប៉ុន​សាន់​រ៉ា​យស៍ Sunrise Japan Hospital” ដែល​ស្ថិតនៅក្នុង​នៅក្នុង ភូមិ២ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វា រាជធានី​ភ្នំពេញ។

មន្ទីរពេទ្យ​ជប៉ុន Sunrise ត្រូវបាន​បង្កើតឡើង​ដោយ លោក​វេជ្ជ​ប​ណ្ទិ​ត Kitahara ដែល​ដែល​បាន​មើលឃើញ​នូវ​តម្រូវការ​ចាំបាច់​នៃ​សេវា​សុខភាព​សាធារណៈ​នៅក្នុង​ប្រទេស​កម្ពុជា។ មន្ទីរពេទ្យ​នេះ​បាន​ចាប់​សាងសង់​កាលពី​ចុងឆ្នាំ២០១៤ អស់​ថវិកា​ចំនួន ៣៥ លាន​ដុល្លារ​អាមេរិក។ មន្ទីរពេទ្យ​នេះ​ក៏មាន​គម្រោង​ពង្រីក​បន្ថែមចំនួន ២០លាន​ដុល្លារ​ទៀត​នៅ​ឆ្នាំ ២០១។

មន្ទីរពេទ្យ​នេះ​មាន​សេវាសំខាន់ៗមួយចំនួន​ដូចជា៖ ១)សេវា​ផ្នែក​សង្គ្រោះបន្ទាន់ ២)ផ្នែក​ជំងឺ​ដាច់​ស​សៃ​រ​ឈាម​ខួរក្បាល និង​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ ៣)ផ្នែក​ជំងឺ​ទូទៅ និង ៤)ផ្នែក​ពិនិត្យ​សុខភាព​ទូទៅ៕

Capture

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!