0

សុខចិត្ត​លំបាក​នឿយហត់​ ឲ្យ​តែ​សង្គម​មាន​សន្តិសុខ ​និង​សណ្តាប់ធ្នាប់​ល្អ

បាត់ដំបង ៖ នៅព្រឹក​ថ្ងៃទី១៩ ខែ កញ្ញា ឆ្នាំ២០១៦ នេះ​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង បាន​ចាត់តាំង​ឲ្យ​មានការ​ហ្វឹកហាត់​ដល់ក​ង​កម្លាំង​នគរបាល ជំនាញ( ទប់ស្កាត់​និង​បង្ក្រាប​បាតុកម្ម) ចំណុះ​ស្នងការដ្ឋាន ដែលមាន ម​ន្ត្រី្ត​នគរបាល​ចំនួន ១០០ នាក់​ជា​បុរស ។ ឧ​ត្ត​ម​សេនីយ៍​ស្នងការ​បាន​មានប្រសាសន៍ថា អនុវត្តតាម​អនុសាសន៍​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ការហ្វឹកហាត់ នេះ​គឺជា​សកម្ម​ភា ព​ធម្មតា​របស់​នគរ​បាល​ជាតិ មិន​ថា​ប្រទេស ណា​ឬ​ប្រទេស​ណា​ទេ ហើយ​មានតែ​ការហ្វឹកហាត់​ជាប្រចាំ​បែប​ហ្នឹង​ទើប ធ្វើ​ឲ្យ​សកម្មភាព​និង​ឥរិយាបថ​របស់​កងក​ម្លាំ​ង​នគរបាល មាន ភាពស្វាហាប់​និង​រស់​រវើក ។ លោក​វរសេនីយ៍ឯក ទៀប រី នាយការិយាល័យ​នគរបាល​ការពារ​និង​អន្តរាគមន៍​នៃ​ស្នងការដ្ឋាន​បាន​មានប្រសាសន៍ថា ការហ្វឹកហាត់​នេះ​តម្រូវ​ឲ្យ​ធ្វើ​ចំនួន ០៣ លើក​ក្នុង​រយៈពេល​មួយខែ ហើយ​លោក​ត្រូវ​ជ្រេ​ី​ស​រើសយក​មេរៀន​និង​បទពិសោធន៍ ល្អៗ ហើយ​មាន​សារសំខាន់ មក​ធ្វើការ​ហ្វឹកហាត់​ដល់​កង កម្លាំង​នគរបាល ។ លោក​បន្តថា ការហ្វឹកហាត់​ជា​ទៀង ទាត់​ធ្វើ​ឲ្យ​នគរបាល​មាន​ភាពរឹងមាំ​ទាំង​ជំនាញ និង​កាយ​សប្ប​ទា ក្រៅពីនោះ ការគោរពវិន័យ​គឺជា​កត្តាចាំបាច់​និង​សំខាន់បំផុត​បើ​នគរបាល​មិន​គោរព​វិន័យ​ទេ ភាពបរាជ័យ​ប្រាកដជា មាន​គ្រប់ពេលវេលា ។ ឧ​ត្ត​ម​សេនីយ៍​ស្នងការ បាន​សង្កត់ធ្ងន់ថា (សុខចិត្ត​លំបាក​នឿយហត់​ហាល​ក្តៅ ឲ្យ​តែ​សង្គម​មាន​សន្តិសុខ និង​សណ្តាប់ធ្នាប់​ល្អ)៕

s

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!