ភ្នំពេញ ៖ អាជ្ញាធរខណ្ឌជ្រោយចង្វារ សហការជាមួយ អាជ្ញាធរសង្កាត់ជ្រោយចង្វារ ប្រជាការពារ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌបានចុះរុះរើសំណង់សួនច្បារអត់ច្បាប់ ដែលសង់រំលោភលើផ្លូវសាធារណៈ ខណៈអាជ្ញាធរសង្កាត់ ខណ្ឌចុះណែនាំនិងជូនដំណឹងជាច្រើនលើកច្រើនសារហើយតែម្ចាស់សំណង់ដែលគេស្គាល់ ជារបស់លោក បា៉ន សូស័ក្តិរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មមិនសហការទើបអាជ្ញាធរប្រើវិធានការរដ្ឋបាលរុះរើកំំទិចតែម្តងហើយក៏មានប្រតិកម្មពីសំណាក់ភរិយារបស់រដ្ឋមន្ត្រីផងដែរ ។
ការចុះរុះរើសំណង់សួនអត់ច្បាប់រំលោកលើផ្លូវនេះ នៅវេលាម៉ោង៤នឹង៣០នាទីល្ងាចថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ដឹកនាំដោយលោកសែមដារិននាយករងរដ្ឋបាលខណ្ឌជ្រោយចង្វារ និងមានកម្លាំងចំរុះពាក់ពន្ធ័ចូលរួមជាច្រើននាក់ទៀត ដែលមានទីតាំងនៅផ្លូវទន្លេមេគង្គក្រុមទី៩ភូមិ៣សង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ ។
ការចុះរុះរើនេះគឺ បន្ទាប់ពីអាជ្ញាធរសង្កាត់ខណ្ឌជូនដំណឹងជាច្រើនដងមកហើយបុ៉ន្តែម្ចាស់សំណង់ទាំងនេះនៅតែមិនព្រមធ្វើតាម មិនព្រមរុះរើដើម្បីបើកផ្លូវនោះទេ ។
ជាមួយគ្នានោះក៏មានប្រតិកម្មប្រឆាំងជាមួយអាជ្ញាធរទៀតផង ដោយភរិយាលោករដ្ឋមន្ត្រីនិយាយថាពួកគាត់បានមកនៅមាត់ទន្លេនេះតាំងពីច្រើនឆ្នាំមកម្លេះ ដូច្នេះរឿងអីអាជ្ញាមករុះបំផ្លាញពួកគាត់ចោលទទេៗបែបនេះ ព្រោះដីនេះគាត់ទិញមានប្លង់ត្រឹមត្រូវ ហេតុអីមករះុរើដោយគ្មានក្រដាសស្នាម ។
លោក សែមដារិន នាយករងរដ្ឋបាលខណ្ឌបានឱ្យដឹងថា ដោយមានការបញ្ជាផ្ទាល់ពីសំណាក់លោកឃ្លាំហួតអភិបាលខណ្ឌជ្រោយចង្វារ ថាត្រូវតែចុះរុះរើសំណង់ប៉ះពាល់ផ្លូវនេះជាបន្ទាន់ បុ៉ន្តែមុននឹងយើងចះុរះុរើគឺអាជ្ញាធរបានជួនដំណឹងនិងណែនាំដល់ម្ចាស់សំណង់ជាច្រើនលើករួចមកហើយ ។
លោកបានលើកឡើង ថាការដែលអាជ្ញាធររះុរើសំណង់សួននេះគឺដើម្បីបម្រើផលប្រយោជន៍ជាតិផលប្រយោជន៍រួមមិនមែនប្រយោជន៍បុគ្គលទេ ។ ដើម្បីកុំឱ្យកកស្ទះឬគ្រោះថ្នាក់ចរាចរនិងកុំឱ្យបះ៉ពាល់ដល់ផ្លូវនេះទាំងមូល និងមានបរិស្ថានល្អ មានផ្លូវសម្រាប់យើងធ្វើដំណើរបាននិងអាចប្រកបរបរផ្សេងៗបានទៀតនៅតាមផ្លូវហ្នឹង បើសិនយើងទុកដូច្នេះមិនកើតទេ ។
លោក បានមានប្រសាសន៍បន្តថា ការធ្វើនេះដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ជាមួយសាលារាជធានីរបស់យើង រួមចំណែកអភិវឌ្ឍន៍ខណ្ឌ សង្កាត់ ភូមិក្រុមរបស់យើង ។
លោកបន្តថា សូម្បីតែសំណង់របស់លោករដ្ឋមន្ត្រី បា៉នសូស័ក្តិ ដ៏ធំស្កឹមស្កៃដែលសង់នៅមាត់ទន្លេមេគង្គនេះក៏អត់ច្បាប់ដែរ ព្រោះមិនដែលអ្នកណាចេញច្បាប់ឱ្យសាងសង់សំណង់រឹងមាំនៅមាត់ទន្លេទេ ប៉ុន្តែម្ចាស់សំណង់នេះអាងអំណាចមិនសហការជាមួយអាជ្ញាធរឡើយ ។
ប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់នោះបានហួសចិត្តយា៉ងខ្លាំងចំពោះសំណង់របស់លោករដ្ឋមន្ត្រី នេះ ព្រោះលោកដេកលើច្បាប់ អង្គុយលើច្បាប់ មិនគួរចង់បានដីបុ៉ណ្ណឹងសោះ ដែលវាជាផ្លូវសាធារណៈ គួរណាស់តែធ្វើគំរូល្អដល់ប្រជាពលរដ្ឋឯទៀតទើបត្រឹមត្រូវ ៕ ដោយសហការី