បាត់ដំបង ៖ នគរបាលចរាចរណ៍រងការិះគន់ផាកពិន័យជាខែល ទោះជាមានវិក័យប័ត្រក្តី គឺធ្វើអាជីវកម្មប្រចាំថ្ងៃ ព្រោះរថយន្តដឹកសំពីងសំពោង មានតែរថយន្តដដែល និងរថយន្តតាក់ស៊ីដឹកមនុស្សលើស ជារថយន្តមុខដដែល មិនមានការកែប្រែផ្លាស់ប្តូរឡើយ ។
តាមប្រភពអ្នករត់តាកស៊ីអោយដឹង កាលព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ នៅរង្វង់មូលអណ្តូងចេញ ក្នុងសង្កាត់អូរចារក្រុងបាត់ដំបងថា រថយន្តដឹកទំនិញសំពីងសំពោង លើសទំងន់ត្រូវផាកពិន័យចំនួន ៨ ពាន់រៀលដឹកមនុស្សដាក់ខាងមុខ២នាក់បង់៨ពាន់រៀល រថយន្តធំចូលក្រុង ២ ម៉ឺនរៀល ។ ការដឹកលើសនគរបាលហៅផាកពិន័យ ដូចហូបបាយ ផឹកទឹកជាប្រចាំ មិនបានណែនាំស្អីទេ បើប្រភេទរថយន្តនីសាន់វិញ ដាក់មនុស្សលើសផង អីវ៉ាន់លើសផង ក៏ផាកពិន័យតែ១បុងដែរ បើផាកលើសនិងដាច់ម៉ូយនៅថ្ងៃស្អែក ។
មន្ត្រីនគរបាលចរាចរណ៍បានអោយដឹងថា ការផាកពិន័យមានវិក័យប័ត្រត្រឹមត្រូវ ហើយក៏មិនបាន១០០ភាគរយដែរ តែយ៉ាងហោចណាស់ក៏បាន ៩៥ ភាគរយដែរ ហើយសមត្ថកិច្ចឈប្រចាំការបានប្រាក់បដិភាគប៉ុណ្ណោះ ចំពោះប្រាក់ប្រមូលពីការផាកពិន័យប្រគល់ ជូនលោក ស ថេត ស្នងការខេត្តបាត់ដំបងជាអ្នកចាត់ចែង ។
ប្រភពអ្នករកស៊ីថា រថយន្តធន់ធំ មិនអនុញ្ញាតចូលក្រុងទេ តែបើម្ចាស់រថយន្តបង់ក្នុង ១ ជើង ឬ ១ លើក ២ ម៉ឺនរៀលអាចបើកបរចូលដឹកដោយសេរី ម្យ៉ាងទៀតរថយន្តដឹកទំនិញលោកកុងទ្រី ឬលោក ប៉ុល ស៊ីនួន បើកចូលក្រុងវិញសមត្ថកិច្ចមិនហ៊ានទៅក្បែរនេះ សបញ្ជាក់ថា ការធ្វើការងារនិយមបក្សពួកនៅឡើយ ។
មតិរិះគន់ថា ការផាកពិន័យលើរថយន្តដដែល ជាលះស្របច្បាប់ ផាកមិនរាងចាល យកប្រាក់រាល់ថ្ងៃ មិនមានការអប់រំ ឬណែនាំអោយរថយន្តទាំងនោះ ឈប់ដឹកមនុស្សលើសកំណត់ដាក់ខាងមុខ៤នាក់ ឬដឹកអីវ៉ាន់សំពីងសំពោង ដូច្នេះសរុបសេចក្តីមកការអនុវត្តបែបនេះ ដូចដាក់កុងត្រូលធ្វើ ឬប៉ុស្តិ៍អាជីវកម្ម ការគ្រោះថ្នាក់ចរាចរណ៍នៅតែមានកំណើនដដែល ។
ពាក់ព័ន្ធបញ្ហានេះ មិនអាចដើម្បីសុំការបំភ្លឺពីលោក សាត គឹមសាន្តប្រធានការិយាល័យចរាចរណ៍ផ្លូវគោកនិងលោកសថេតស្នងការខេត្តបាត់ដំបងដែរតែអស់លោកអ្នកយាមមិនអនុញ្ញាតអោយចូលជួប៕