0

មនុស្ស ២៩នាក់ រងរបួស​នៅក្នុង​ហេតុ​កាណ៍​បំផ្ទុះ​គ្រាប់បែក នៅ​កណ្តាល​ទីក្រុង New York

ការផ្ទុះ​ដ៏​ខ្លាំង​មួយ​នៅ​ថ្ងៃ​សៅរ៍ នៅឯ​សង្កាត់ Chelsea នៃ​តំបន់ Manhattan ស្ថិតនៅ​កណ្ដាល ទីក្រុង New York បាន​បណ្តាល​ឲ្យ​មនុស្ស​យ៉ាងហោចណាស់២៩នាក់​រងរបួស ក្នុងនោះ​មាន​ម្នាក់​របួសធ្ងន់។ នេះ​បើ​យោងតាម​ការ​ឱ្យដឹងពី នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​ទីក្រុង New York ចុះផ្សាយ​ដោយសារ​ព័ត៌មាន Channel New Asia នៅមុននេះ​បន្តិច នា​ព្រឹក​ថ្ងៃអាទិត្យ ទី ១៨ ខែកញ្ញា ឆ្នាំ ២០១។

ជុំវិញ​ហេតុការណ៍​ផ្ទុះ​គ្រាប់បែក​នេះដែរ នាយកដ្ឋាន​ប៉ូលិស​ទីក្រុង ញ៉ូ​វ​យ៉​ក កំពុងធ្វើការ​ស៊ើបអង្កេត និង បាន​រកឃើញ​ឧបករណ៍​សង្ស័យ​ទី២ ខណៈ កា​រស​និ្ន​ដ្ឋា​ន​ជំហាន​ដំបូង​មិនមាន​ជាប់​ពាក់ព័ន្ធ​នឹង សកម្មភាព​ភេរវកម្ម​នោះទេ តែ​វា​អាចជា​ចេតនា​ក្នុងការ​បំផ្ទុះ​គ្រាប់បែក​នេះ ចំណែកឯ​មូលហេតុ​ពុំទាន់ ត្រូវបាន​បញ្ជាក់​នៅឡើយ​ទេ។

សូម​ជំរាប​ថា ហេតុការណ៍​ផ្ទុះ​ខាងលើ បានកើត​ឡើង​នៅ​ម៉ោង ៨៖៣០ នាទី យប់ (ម៉ោង​នៅក្នុង​ទីក្រុង ញ៉ូ​យ៉​ក) នៅ​ចន្លោះ​រុក្ខវិថី​ទី៦ និង រុក្ខវិថី​ទី៧ ផ្លូវ​លេខ ២៣ នៃ​សង្កាត់ Chelsea ក្នុង​តំបន់ Manhattan ស្ថិតនៅ​កណ្ដាល​ទីក្រុង New York។

សូម្បីតែ​ប្រទេស​អាមេរិក​មហាអំណាច​ដែល​តែងតែ​ឈ្លានពាន ប្រទេស​តូន​នោះ គឺ​នៅមាន​អ្នក​ហ៊ាន​បំផ្ទុះ​គ្រាប់បែក​ដែរ។

14322241_1807389212876644_1947232108564743588_n

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!