ខេត្តក្រចេះ ៖ មានករណីគ្រោះអគ្គីភ័យមួយ បានកើតឡើង នៅរសៀលថ្ងៃ ទី១៦ កញ្ញា ២០១៦ ក្នុងភូមិហាន់ជ័យទី៣ ឃុំហាន់ជ័យ ស្រុកឆ្លូង ក្នុងនោះបង្កឲ្យផ្ទះឈើប្រកក្បឿងនៅក្បែរគ្នាយ៉ាងតិចពីរខ្នងផ្ទះ ស្មើរនិង៦ដំបូលបាន រងការឆេះហ្មត់ទាំងស្រុង។ហើយមូលហេតុនេះក៏ត្រូវបាននគរបាលកំណត់ ថាអាចផ្តើមចេញពីការទុស្សេចរន្តអគ្គីនី។ មានការកត់សម្គាល់ឃើញថាក្នុងអំឡុងពេលពីរថ្ងៃជាប់ៗគ្នានេះ មានមហន្តរាយគ្រោះអគ្គីភ័យបានកើតឡើងចំនួន២ដងស្ទួនគួរឲ្យព្រួយបារម្ភទៅលើលំនៅឋានរបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្តារស្រុកផ្សេងគ្នា ខេត្តក្រចេះ ។ ស្របនិងការកើតមានមហន្តរាយនេះដែរ ស្នងការនគរបាលខេត្តក្រចេះ លោកឧត្តមសេនីយ៍ លន់ សុផាត បានអំពាវនាវយ៉ាងទទូចដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការយកចិត្តទុកដាក់ខ្ពស់លើសុវត្ថិភាពការរស់នៅ ដើម្បីបង្កាពីហានិភ័យផ្សេងៗកុំឲ្យកើតមានជាយថាហេតុ៕
0
មហន្តរាយគ្រោះអគ្គីភ័យ កើតឡើង២ដងស្ទួនគ្នា នៅខេត្តក្រចេះ
Posted by Kim Sochea
on 18/09/2016
Filed in: ព័ត៌មានជាតិ, អគ្គិភ័យ
Recent Posts
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី «ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់ចាម»
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី
- IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
- ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណងសំខាន់ គឺដើម្បីជួយ និង មិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និង មិនមានការបង្ខិតបង្ខំ នោះឡើយ
- ឯកឧត្តម ស សុខា ៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក. មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ
- ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ លើកទី១៨
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអង្គការ-សមាគម ប្រកៀកស្មាបម្រើផលប្រយោជន៍សង្គម និងមនុស្សជាតិ ជាមួយរាជរដ្ឋាភិបាល
- សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ
- ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា