0

ល្បិច​ស្នេហា​តំរិះ​ជិះ​ក​ឯង

ភ្នំពេញ ៖ បុរសជា​ប្ដី ដោយសារ​ខ្លួនឯង​ខូចខិល​ខ្លាំងពេក ដូចជា​លេងល្បែង​ស៊ីសង​ផឹកស៊ី​ស្រវឹង និង​មានរឿង​ជា ច្រើន​ទៀត ដែល​ស្ត្រី​ជា​ប្រពន្ធ​ភាគច្រើន​មិនអាច​ទទួលយកបាន ប៉ុន្តែ​ប្រពន្ធ​របស់គាត់ ហាក់​មិន​ដាច់ចិត្ត​ជាមួយ​ប្ដី ខ្លួន​នោះទេ ដល់​ប្រពន្ធ​មិន​ខ្វល់​ពី​រឿងនេះ បែរជា​ខ្លួនឯង​ខ្វាយខ្វល់​ទៅវិញ ពេល​ផឹកស៊ី​ស្រវឹង​ជាមួយ​មិត្តភក្ដិ បែកគំនិត​ឲ្យ​មិត្តភក្ដិ​ខ្លួន​លួងលោម​ប្រពន្ធ​សុំ​ស្នេហ៍ ដោយខ្លួនឯងចាំលបស្ដាប់ពីខាងក្រៅផ្ទះ។

បន្ទាប់ពី​លបស្ដាប់​មិនឮ​គេ​និយាយ​គ្នា ពោលគឺ​ឃើញតែ​គេ​អង្គុយ​ជិតគ្នា​ក៏​ស្ទុះ​មក​វាយ​ប្រពន្ធ រហូត​ប្រពន្ធ​ដឹងថា ជា​គម្រោង​របស់​ប្ដី​ចង់​សាក​ចិត្ត ក៏​សុំ​បែកផ្លូវ​គ្នា​តែម្ដង។ ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង ១០និង៣០នាទី​យប់​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅ​ផ្ទះជួល​ភូមិ​ត្រពាំង​រំចេក សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បុរស​ជា​ប្ដី​មានឈ្មោះ ទ្បេ​ង វុ​ធ អាយុ៣១ឆ្នាំ មុខរបរ​កម្មករសំណង់ ស្នាក់នៅ​ផ្ទះជួល ភូមិ​កើតហេតុ​ខាងលើ ដោយឡែក​ស្ដ្រី​រងគ្រោះ​ជា​ប្រពន្ធ សុំ​មិន​បញ្ចេញ​ឈ្មោះ​ទេ និង​មានកូន​ប្រុស​អាយុ​ជាង​មួយឆ្នាំ។

តាម​ប្រភពព័ត៌មាន​ពី​នារី​រងគ្រោះ​បាន​និយាយថា មុនពេល​កើតហេតុ​ប្ដី​របស់​នាង​បាន​នាំ​មិត្តភក្ដិ​ម្នាក់ មក​ផឹកស៊ី នៅក្នុង​បន្ទប់​ជួល​របស់​នាង ហើយដោយ​ផឹកស៊ី​ស្រវឹងស្រឿងៗប្ដី​របស់គាត់​បាន​និយាយ​គ្នា​ជាមួយ​មិត្តភក្ដិ​គាត់​ថា ឲ្យ​មិត្តភក្ដិ​ម្នាក់​នោះ​លួងលោម​ជាមួយ​ប្រពន្ធ​ដើម្បី​បង្កើត​សេ្ន​ហា​ត្រីកោណ​ជាការ​សាក​ចិត្ត​ប្រពន្ធ​ខ្លួន​ថា​តើ​ប្រពន្ធ​នេះ នៅតែមាន​ចិត្ត​ស្មោះ​នឹង​ខ្លួន​ឬទេ ព្រោះ​ខ្លួនឯង​ពេល​ផឹកស៊ី​ស្រវឹងម្ដងៗ តែងតែ​វាយ​ធ្វើបាប​ប្រពន្ធ​មិនសូវ​លស់​ពេល យ៉ាងនេះ​ទៅហើយនោះ។ ប្រភព​បន្ដថា បន្ទាប់ពី​និយាយ​គ្នា​រួច​ប្តី​របស់គាត់ បាន​ចេញទៅ​ក្រៅ​ថា ទៅរក​ទិញ​ស្រា ថែមទៀត តែ​តាម​ការពិត​គាត់​បាន​លបស្ដាប់​មិត្តភក្ដិ​ម្នាក់​នោះ​និយាយ​គ្នា​ជាមួយ​ប្រពន្ធ​ខ្លួន​ទៅវិញ​ទេ។

ពេល​ប្តី​ថា​ទៅ​ទិញ​ស្រា មិត្តភក្ដិ​របស់​ប្តី​បានមក​អង្គុយ​ជិត​នាង ហើយ​សាសង​សុំ​ស្នេហ៍​រូបនាង។ តែ​នាង​បានប្រកែក មិន​ព្រម ព្រោះ​នាង​មាន​ប្តី ថែមទាំង​មានកូន​ទៀតផង។ ពេលនោះ​មិត្តភក្តិ​ប្តី​របស់​នាង​បាន​បបួល​នាង​រត់ នាង​មិន ព្រម​ឡើយ។ បន្ទាប់មក​ប្តី​នៅ​ពួន​ខាងក្រៅ បាន​ស្ទុះ​ចេញមក​វាយ​ប្រពន្ធ​ខ្លួន​បណ្ដាល​ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ តែ​ការដែល​វាយ​ប្រពន្ធ​នេះ មិនដឹងថា ប្រពន្ធ​ខ្លួន និង​មិត្តភក្ដិ​ប្ដី​នោះ​និយាយ​គ្នា​យ៉ាងណា​នោះទេ ពោលគឺ​គ្រាន់តែ ឃើញ​គេ​អង្គុយ​ជិតគ្នា​តែប៉ុណ្ណោះ។

ដោយ​ឃើញ​គេ​វាយ​ប្រពន្ធ​របស់គេ​បែបនេះ​មិត្តភក្ដិ​របស់​ប្តី​គាត់​បាន​ចេញទៅ​បាត់ស្រមោល។ ក្រោយពេល​កើត ហេតុ​ឆាកល្ខោន ធ្វើ​ឲ្យ​បាត់​គ្រួសារ​របស់ខ្លួន គឺ​ប្រពន្ធ​សុំ​បែកផ្លូវ តែ​ប្តី​សុំ​អង្វរ សុំទោស ហើយ​ឱប​ប្រពន្ធ​រហូត តែ​ប្រពន្ធ​មិន​អនុគ្រោះ​ឲ្យ​ប្ដី​ឡើយ ហើយ​ចុងក្រោយ​ប្រពន្ធ​បីកូន​រត់ចោល​ប្តី​ដើរ​តែតោ​ល​មិនដឹង​ជា​ទៅ​ទីណា ឯ​ម្ចាស់ផ្ទះ ក៏​បណ្ដេញ​បុរស​ជា​ប្ដី​ឈប់​ឲ្យ​ស្នាក់នៅ​ទៅទៀត​ដែរ។ និយាយ​ជារួម​ឆាកល្ខោន ដែល​លោក​ប្ដី​កំហូច បង្កើតឡើង ដើម្បី​ចង់​សាក​ចិត្ត​ប្រពន្ធ​ថា ស្មោះ​ចំពោះ​គាត់​ឬក៏​អត់​នោះ ធ្វើ​ឲ្យ​ស្ដ្រី​ជា​ប្រពន្ធ​ខឹងសម្បា​យ៉ាងខ្លាំង បន្ទាប់ពី​ដឹង​សាច់រឿង​ពិតភ្លាមៗនោះ នាង​ក៏​សុខចិត្ត​បីកូន​ចាក​ចេញពី​ប្ដី​បាត់​តែម្ដង ប៉ុន្តែ​នៅពេល​ក្រោយមក ទៀត​វា​ទៅជា​យ៉ាងណា​នោះគេ​មិនអាច​មើល​ដឹង​ទេ៕

14358985_1795196597370701_8654113789261889970_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!