ខេត្តកោះកុង ៖ សមត្ថកិច្ចមូលដ្ឋានអោយដឹងថា ក្រុមសង្គ្រោះបានជួយសង្គ្រោះ បុរសជនជាតិកាណាដាម្នាក់ ជាអ្នកបើកបរឈ្មោះkent fransisនិងស្ត្រីជនជាតិខ្មែរម្នាក់ត្រូវជាភរិយា ព្រមទាំងបុរសជនជាតិខ្មែរជាសាច់ញាតិម្នាក់ទៀត(សរុប3នាក់)ដែលបានរងរបួសធ្ងន់និងស្រាលដោយគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តធ្លាក់ចេញពីផ្លូវជាតិលេខ48 ត្រង់បង្គោលគីឡូម៉ែត្រលេខ62-63 ចំណុចផ្លូវចំណោតបត់បែនអន្ទង់អាំងក្នុងឃុំអណ្តូងទឹកស្រុកបុទុមសាគរខេត្តកោះកុង កាលពីម៉ោងជិត10ព្រឹកថ្ងៃទី16ខែកញ្ញា2016នេះក្នុងពេលបើកបរទិសដៅចេញពីខេត្តកោះកុងទៅភ្នំពេញ។បើតាមរបាយការណ៍ពីសមត្ថកិច្ចអោយដឹងថា ក្នុងចំណោមជនរងគ្រោះទាំង3នាក់ គឺបុរសអ្នកបេីកបររថយន្តដែលជនជាតិកាណាដារងរបួសធ្ងន់ធ្ងរជាងគេដោយគៀបជាប់ក្នុងរថយន្តទម្រាំនឹងគាស់យកចេញបាន ហេីយក្រោយមកជនរងគ្រោះទាំងអស់ត្រូវបានដឹកជញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕
0
រថយន្ត១គ្រឿង បើកធ្លាក់ស្នាមភ្លោះ របួសធ្ងន់ស្រាល៣នាក់
Posted by Kim Sochea
on 17/09/2016
Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានជាតិ
Recent Posts
- សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី ក្នុងពិធី «ប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងពិធីចែកបណ្ណកម្មសិទ្ធិដីធ្លី ក្នុងខេត្តកំពង់ចាម»
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា បង្ហាញក្ដីរីករាយនៅពេលធនធានមនុស្សខេត្តព្រៃវែង ៦០០អង្គ/នាក់ទៀត បានបញ្ចប់វគ្គជំនាញរដ្ឋបាលកុំព្យូទ័រ និងកាត់តវីដេអូ
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា សម្តែងក្តីបារម្ភ បើទោះបីគ្រោះថ្នាក់ចរាចរណ៍ រយៈពេល ១១ខែ ដើមឆ្នាំ២០២៤ នេះ មានការថយចុះក្តី
- IMF ប្ដេជ្ញាបន្តចូលរួមរក្សាភាពរឹងមាំផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា
- ការរៀបចំឱ្យមានការចុះបញ្ជីថ្នាលឌីជីលសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះ មានគោលបំណងសំខាន់ គឺដើម្បីជួយ និង មិនមែនដាក់បន្ទុកបន្ថែមដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និង មិនមានការបង្ខិតបង្ខំ នោះឡើយ
- ឯកឧត្តម ស សុខា ៖ ៤៦ឆ្នាំមកនេះ ស.ស.យ.ក. មានភាពចាស់ទុំក្នុងការងាររួមចំណែកបម្រើសង្គមជាតិ
- ពិធីអបអរសាទរទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ១២ ធ្នូ ២០២៤ លើកទី១៨
- ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ជំរុញឱ្យអង្គការ-សមាគម ប្រកៀកស្មាបម្រើផលប្រយោជន៍សង្គម និងមនុស្សជាតិ ជាមួយរាជរដ្ឋាភិបាល
- សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដង្ហែព្រះមហាក្សត្រ យាងក្នុងព្រះរាជពិធីសម្ពោធវិមានរដ្ឋធម្មនុញ្ញ
- ក្រុមហ៊ុនហុងដា នឹងបន្តពង្រីកការវិនិយោគរបស់ខ្លួន នៅកម្ពុជា