0

អ្នកតំណាងរាស្ត្រ លោក ហ៊ុន ម៉ា​នី ជួប​ស្ត្រី​រង​ការ​វាយ​ធ្វើបាប​នៅ​ប្រទេស​កូរ៉េ និង​សន្យា​ជំរុញ​ឲ្យ​មានការ​ស្វែងរក​យុត្តិធម៌ឆាប់ៗ

(កូរ៉េ)៖ លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ បាន​អញ្ជើញ​ជួប​ជាមួយ​ប្អូនស្រី សួង ស្រី​និ​ត ជា​ជនរងគ្រោះ​ម្នាក់ ដែល​ត្រូវបាន​មេការ​រោងចក្រ​ប្រើ​អំពើហិង្សា កាលពី​យប់​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦ កន្លងទៅ​ក្នុង​ទី​ក្នុង​សេ​អ៊ូ​ល សាធារណរដ្ឋ​កូរ៉េ ក្នុង​ឪ​កាស​ដែល​លោក​និង​គណៈប្រតិភូ​អញ្ជើញ​មក​ចូលរួម​កិច្ចប្រជុំ 2nd Annual Commemoration of WARP Summit ចាប់ពី​ថ្ងៃទី១៦ ដល់​ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១។

លោក ហ៊ុន ម៉ា​នី ពិតជា​មានការ​ស្លុត​អារម្មណ៍​អាណិត ប្អូនស្រី សួង ស្រី​និ​ត នៅពេលដែល​ឃើញ​សភាព​ជាក់ស្ដែង​របស់ និង​ការរៀប​រាប់ទាំង​ក្ដុកក្ដួល​របស់​ប្អូនស្រី ហើយ​លោក​សន្យាថា នៅពេល​ចប់​កិច្ចប្រជុំ​នៅ​សាធារណរដ្ឋ​កូរ៉េ ត្រឡប់​ទៅ​កម្ពុជា​វិញ ក្នុងនាម​លោក​ជា​តំណាងរាស្ត្រ របស់​ប្រជាពលរដ្ឋ លោក​នឹង​រៀ់​ប​ចំ​បែបបទ ដើម្បី​ជម្រាប​ទៅ​ស្ថានទូត​នៃ​សាធារណរដ្ឋ​កូរ៉េ ប្រចាំ​កម្ពុជា ក្នុង​គោលបំណង​បន្ថែម​បន្ទុក​ពីលើ​កំណត់​ទូត​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​កូរ៉េ ដែល​បាន​ធ្វើទៅ​ស្ថាប័ន​ប៉ូលីស​តំបន់ Pochun ខេត្ត Gyonggi-do នៃ​សាធារណរដ្ឋ​កូរ៉េ កាលពី​ព្រឹក​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១។

គួរបញ្ជាក់​ផងដែរ​ថា អំឡុង​ពេលនេះ នៅ​សាធារណរដ្ឋ​កូរ៉េ គឺ​កំពុង​អបអរសាទរ ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ធំ ឬ​ហៅថា​បុណ្យ Chusok ហើយ​ស្ថាន​ប័នរ​ដ្ឋ និង​ឯកជន​ទាំងអស់​ត្រូវបាន​ឈប់សម្រាក ជាហេតុ​ធ្វើ​ឲ្យ​ចំណាត់ការ នៃ​ស្ថាប័ន​ប៉ូលិស​មានការ​យឺតយ៉ាវ​ខ្លះ។

ជាការ​ឆ្លើយតប​យ៉ាង​អួលអាក់​របស់​ប្អូនស្រី សួង ស្រី​និ​ត ប្អូនស្រី​គ្មានអ្វី​ស្មើនឹង​សំពះ​អរគុណ​នូវ​ទឹកចិត្ត និង​ជឿជាក់​លើ​លើ​ចំណាត់ការ​របស់ លោក ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា, លោក ឡុង ឌី​ម៉​ង់ ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​កូរ៉េ និង​ក្រុមការងារ ដែល​បាន​សស្រាក់សស្រាំ ក្នុងការ​ការពារ​សិទ្ធិសេរីភាព និង​ផលប្រយោជន៍​របស់​ប្រជាជន​ខ្មែរ ដែល​រស់​នៅលើ​ទឹកដី​កូរ៉េ​នេះ ហើយ​ប្អូនស្រី​សំណូមពរ​ឲ្យ​ថ្នាក់ដឹកនាំ ស្វែងរក​យុត្តិធម៌​ជូន​ប្អូនស្រី ក៏ដូចជា​ពលរដ្ឋ​ដទៃទៀត៕

14390947_1760369684231338_9058541962071215895_n 14333845_1760369567564683_9221212864234344361_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!