0

រថយន្តស្ទូច​ហ៊ីយ៉ាន់ដាយ​បុក​និង​ម៉ូតូ​វ៉េវ​S បណ្តាលឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​​នៅ​ក្រុង​បាន​លុង​

រថយន្តស្ទូច​ហ៊ីយ៉ាន់ដាយ​បុក​និង​ម៉ូតូ​វ៉េវ​S បណ្តាលឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​ដួល​បោក​ក្បាល​ធ្លាយ​ខួរ​ស្លាប់​ភ្លាម​​នៅ​ក្រុង​បាន​លុង​

ខេត្ត​រតនគិរី ៖ រថយន្តស្ទូច​បុក​និង​ម៉ូតូ​បណ្តាលឲ្យ​ស្ត្រី​ចំណាស់​ម្នាក់​បែកក្បាល​ធ្លាយ​ ខួរ​ស្លាប់​ភ្លាម​នៅ​នឹង​កន្លែង​គួ​អោយ​អាណោច​អាធ​ម​នៅ​កណ្តាល​ថ្នល់​។​ហេតុ ​ការ​ដ៏​គួរឲ្យ​រន្ធត់​ខាងលើ​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​៨​និង​០០​នាទី ព្រឹក​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ ស្ថិតនៅ​ត្រង់​ចំណុច​ផ្លូវ​ប្រសព្វ​ជា​បួន ភូមិ​អភិវឌ្ឍ​ន៏ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី ម្តុំ​Karaok Dance World ។​

​លោក​ឌី សំបូរ នាយ​ផ្នែក​នគរបាល​ច​រាចរណ៏​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត​រតនគិរី ​បានឲ្យដឹងថា ករណី​គ្រោះថ្នាក់​ខាងលើ​នេះ​បង្ករ​ឡើង​ដោយ​រថយន្ត ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ ភ្នំពេញ 3B 9358 ជា​ប្រភេទ​រថយន្ត​ស្ទូច បើកបរ​ដោយ​បុរស​ម្នាក់​ឈ្មោះ ហែ​ណ សុខ​ដែន អាយុ​៣២​ឆ្នាំ​ជនជាតិ​ខ្មែរ  រស់នៅ​ភូមិ អភិ​វឌ្ឃន៏​សង្កាត់​ឡាន​សៀក ក្រុង​បាន​លុង  មុខរបរ​ជា​អ្នកបើកបរ បាន​បើក​បុក​ម៉ូតូ​ម៉ាក់វ៉េវ​S ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1A 3649 បើកបរ​ដោយ​ឈ្មោះ​ស្មា​ម សា​លេស ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ ជា​ជាតិ​ឥស្លាម និង​អ្នករួមដំណើរ​ជា​ប្រពន្ធ​ឈ្មោះ លេស ម៉ា​រី អាយុ​៥០​ឆ្នាំ​ជាន​ជាតិ​ឥស្លាម​ដូចគ្នា អ្នក​ទាំង​ពីរ​រស់នៅ​ភូមិ​ជ្រៃ សង្កាត់​យក្ស​ឡោម​ក្រុង​បាន​លុង ។​

​ ប្រភព​ពី​សាក្សី​កន្លែងកើតហេតុ​បានឲ្យដឹងថា រថយន្តស្ទូច​ខាងលើនេះ បើកបរ​ពី​ទិស​ខាងជើង​ទៅ​ត្បូង ហើយ​ម៉ូតូ​ជនរងគ្រោះ​បាន​បើកបរ​ពី​ទិស​ខាងកើត​មក​លិច ដល់​ចំណុចប្រសព្វ​ខាងលើ ដោយ​រថយន្ត​បើកបរ​មាន​ល្បឿន​លឿន និង​មិន​គោរព​ចំណុចប្រសព្វ​ផង​នោះ បាន​បុក​ម៉ូតូ​ពី​ចំហៀង​ពេញទំហឹង បណ្តាល​ឲ្យ​ខ្ទាត់​ស្ត្រី​ម្នាក់បោក​ក្បាលនឹង​ថ្នល់​ស្លាប់​ភ្លាមៗ​នៅ​ក្នុង ​ថ្លុកឈាម​នឹង​កន្លែង ចំណែក​ឯ​ប្តី​ជា​អ្នកបើកបរ​រងរបួស​ស្រាល​។ ឃើញ​ហេតុ​ការ​បែបនេះ អ្នកបើកបរ​បាន​បើក​រត់គេច​បាត់ស្រមោល ដែល​នៅ​ក្បែរ​នោះ​បាត់ស្រមោល ចំណែក​ឯ​ជនរងគ្រោះ​ត្រូវ​កំលាំង​ចរាចរណ៏ជើងគោក​នៃ​ស្នងការដ្ឋាន​នគរ​បាល​ ខេត្ត​បាន​ដឹកយក​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​សាកសព​ប្រគល់ឲ្យ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​ដោយឡែក​ម៉ូតូ​បាន​ដឹក​យក​មក​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៏​ផ្លូវគោក នៃ​ស្នងការ​ខេត្ត​រងចាំ​ការដោះស្រាយ​តាម​ផ្លូវច្បាប់ ។​

​មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​បង្កឡើង​ដោយ​អ្នកបើកប​រទាំង​២​មិន​គោរព​សិទ្ធ​ត្រង់​ផ្លូវ​ប្រសព្វ ៕

 

2014_08_26a (1) 2014_08_26a

Filed in: គ្រោះថ្នាក់ចរាចរណ៍, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment