ខេត្តកណ្តាល ៖ នៅពេលតណ្ហាឡើងដល់កំពូល បុរសម្នាក់ កើតអារម្មណ៍ ប៉ុនប៉ងរំលោភសេពសន្ថវ: លោកយាយវ័យ៨៦ឆ្នាំ បន្ទាប់មកត្រូវប្រជាពលរដ្ឋ ចាប់ក្របួច ប្រគល់ឲ្យសមត្ថកិច្ច តែម្តង។ ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២៣.០០នាទី ថ្ងៃទី១៥.០៩.២០១៦ នៅចំណុច ក្នុងផ្ទះជនរងគ្រោះ ស្ថិតក្នុង ភូមិល្វាទោង ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ឌុក សឹម ភេទ ស្រី អាយុ ៨៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ ទីលំនៅសព្វថ្ងៃភូមិ ល្វាទោង ឃុំកំពង់កុង ស្រុកកោធំ ខេត្តកណ្ដាល។ ជនសង្ស័យ ឈ្មោះ ប៊ុង ធឿន ភេទ ប្រុស អាយុ៣៨ ឆ្នាំមានទីលំនៅភូមិព្រែកផ្អាវ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរ មិនពិតប្រាកដ។
ប្រភពប្រាប់ថា កាលពីរសៀល ថ្ងៃខែឆ្នាំខាងលើ វេលាម៉ោង ១៤.៣០ មានប្រជាពលរដ្ឋក្នុងភូមិល្វាទោងបានឃើញជនសង្ស័យឈ្មោះ ប៊ុង ធឿន ដើរមកពីខាងលិចផ្លូវ ចូលភូមិល្វាទោង ដោយសភាព ស្រវឹងជោក។ លុះពេលដើរមកដល់ក្នុងភូមិឲ្យតែឃើញក្មេងស្រីៗ ក៏ដេញចាប់ តែត្រូវអ្នកភូមិដេញវាយ ពេលនោះ ជនសង្ស័យក៏រត់បាត់ នៅពេលនោះទៅ ។
លុះរហូតដល់ម៉ោង ២៣.០០នាទី ថ្ងៃខែឆ្នាំដដែល ជនសង្ស័យខាងលើ បានចូលទៅក្នុងផ្ទះ ជនរងគ្រោះ ក៏ចាប់ស្រាតសារ៉ុង ហើយជនរងគ្រោះ បានរើបំរ៉ាស់ហើយស្រែកឲ្យអ្នកភូមិនៅក្បែរនោះ ជួយភ្លាមៗនោះ ជនសង្ស័យក៏បានវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួស ជាច្រើនកន្លែង បន្ទាប់មកប្រជាពលរដ្ឋដែលនៅក្បែរនោះ បានឮសម្លេងស្រែកឲ្យជួយ ពេលនោះ ពួកគាត់ក៏ចុះពីលើផ្ទះ ទៅមើលស្រាប់តែឃើញ ជនសង្ស័យកំពុងវាយ ជនរងគ្រោះ ឃើញដូចនេះពួកគាត់ក៏ចូលទៅចាប់ជនសង្ស័យ ចងទុក រួច រាយការណ៍ទៅ សមត្ថកិច្ចប៉ុស្ដិ៍ ។
បច្ចុប្បន្ន ជនសង្សយ័ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន ដើម្បីឃុំខ្លួនបន្តចាត់ការតាមនីតិវិធី។