0

នាំគ្នា ចុះទៅ​រួមរ័ក​ក្នុង​ទឹកស្ទឹង.. ពេល​រួចរាល់​ខាង​ប្រុស​រត់ឡើង​តែម្នាក់ឯង​ចំណែក​ស្រី..

ខេត្តកំពង់ធំ ៖ សព​នារី​វ័យក្មេង​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ ក្នុងភូមិ​ពោធិ៍​បាក់ក សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ប្រទះឃើញ​អណ្តែត​ទឹក ដោយ​អាក្រាត​ល្វែង​ក្រោម បន្ទាប់ពី​ក្រុមគ្រួសារ និង​សមត្ថកិច្ច​កំពុង​ស្វែងរក ខណៈ​នារី​ខាងលើ បាន​បាត់​ខ្លួន​ក្នុង​ទឹកស្ទឹង នៅ​ចំណុច​មុខ​រោងចក្រ​ចាស់ ភូមិ​បល្ល័ង្ក​លិច សង្កាត់​ដំរី​ជាន់ខ្លា ក្រុង​ស្ទឹងសែន ។
ពាក់ព័ន្ធ​ហេតុការណ៍​ខាងលើនេះ សមត្ថកិច្ច​នគរបាល ក្រុង​ស្ទឹងសែន​បានឱ្យដឹងថា សព​ដែល​គេ​ប្រទះឃើញ មានឈ្មោះ ហ សធ អាយុ២៣ឆ្នាំ មាន​ទីលំនៅ​ភូមិ-ឃុំ កើតហេតុ​ខាងលើ ត្រូវបាន​គេ​ប្រទះឃើញ បន្ទាប់ពី​បាន​បាត់​ខ្លួន ២ថ្ងៃ​កន្លងទៅ។ទាក់ទង​ហេតុការណ៍​នេះ ត្រូវបាន​សមត្ថកិច្ច អះអាងថា ជា​ករណី​លង់ទឹក​ស្លាប់ ដោយសារ​សារធាតុ​ស្រវឹង ការអះអាង​យ៉ាង​ដូច្នេះ គឺ​ផ្អែកលើ​ការបញ្ជាក់ ពី​ក្រុម​សមត្ថកិច្ច​ជំនាញ​ប ច្ចេកទេស និង​វេជ្ជបណ្ឌិត ដែល​បានធ្វើ​ការពិនិត្យ និង​ធ្វើ​កោសល្យវិច័យ ។
ប៉ុន្តែ​ព័ត៌មាន​នៅ​កន្លែងកើតហេតុ បាន​បញ្ជាក់ថា មុនពេល​កើតហេតុ គេ​ឃើញ​ស្ត្រី​រងគ្រោះ និង​ប្រុស​ស្នេហ៍ ឈ្មោះ ប រ ដែល​មក​ស្នាក់នៅ បណ្តោះអាសន្ន​ក្នុងភូមិ​នេះ ព្រមទាំង​មិត្តភក្តិ ប្រុស​ស្នេហ៍ ៣-៤នាក់ បាននាំគ្នា​ផឹកស្រា នៅ​ចំណុច​វាល​មាត់​ស្ទឹង មុខ​រោងចក្រ​ចាស់ ហើយ​អ្នក​ទាំងពីរ​ខាងលើ បាននាំគ្នា ចូល​គុម្ពោត​រពាក់​បាត់ គេ​សង្ស័យថា ពួកគេ​នាំគ្នា ទៅលេង​ល្បែង​ស្នេហ៍​ក្តៅ​សាច់ មួយសន្ទុះ ហើយ​ពួកគេ ក៏បាន​នាំគ្នា​មកវិញ បន្ទាប់ពី​រួចរាល់ ។
ពួកគេ​បន្ត​ផឹកស៊ី​ទៀត មួយសន្ទុះ​ធំ ពួកគេ​ក៏​នាំគ្នា ចុះ​ក្នុង​ទឹកស្ទឹង​ម្តង ដែល​ចំណុច​នេះ គេ​មិនដឹងថា ពួកគេ​ចុះទៅ បន្ត​ល្បែង​ក្តៅ​សាច់​ក្នុង​ទឹក ដើម្បី​ប្តូរ​រសជាតិ ឬ​ពួកគេ ចុះ​ងូតទឹក​នោះឡើយ ស្រាប់តែ​មួយសន្ទុះ​ធំ ភាគី​ប្រុស​ស្នេហ៍ ក៏បាន​រត់ឡើង​លើគោក​វិញ ទាំង​ត្រហេបត្រហប ហើយ​នារី​ជា​ដៃគូ ក៏​បាត់​ខ្លួន​ជាមួយ​ខ្សែទឹក​ហូរ រឹមៗបាត់ទៅ ៕

14390660_1202139176496420_1757483600082798709_n

Filed in: បញ្ហាផ្លូវភេទ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!