0

នគរបាល​ម្នាក់ រំលោភ​ប្អូនថ្លៃ​ស្រី ជា​អនីតិជន គ្មាន​ទោស

កំពត : គ្រា​ដែល​ប្រពន្ធ​មិន​នៅផ្ទះ មន្ត្រីនគរបាល​ម្នាក់​បាន​ហៅ​ប្អូនថ្លៃ ស្រី​ជា​អនីតិជន​មក​កោសខ្យល់​ឲ្យ​ខ្លួន ហើយ​ធ្វើ​សកម្មភាព​ចាប់រំលោភ​សេពសន្ថវៈ​រហូត​បានសម្រេច​ដល់​ទៅ៤ដង ត្រូវបាន​តុលាការ​ដោះលែង ក្រោម​ហេតុផល មេ​ជន សង្ស័យ​ធានាថា​គ្មាន​បទល្មើស ជនសង្ស័យ​មានឈ្មោះ​សួន សុភា​រ៉ា អាយុ២៨ឆ្នាំមាន​ឋានៈ​ព្រឹន្ទបាលទោ​បម្រើ​ការងារ​នៅក្នុង​ឃុំ​ថ្មី ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​រសៀល​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ខេត្តកំពត ។
បន្ទាប់ពី​ឪពុកម្តាយ​នារី​រងគ្រោះ​បាន​មាន​ពាក្យបណ្ដឹង។ក្រុមមន្ត្រី​នគ​បាល​បាន​និយាយ​កាលពី​ម្សិលមិញ​ថា មន្ត្រីនគរបាល​ម្នាក់​ដែល​ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភ​សេពសន្ថវៈ​លើ​សាច់ញាតិ​ខាង​ប្រពន្ធ​មាន​អាយុ១៦ឆ្នាំ​នោះ ត្រូវបាន​ដោះលែង​ហើយ ដោយ​គ្មាន​ការចោទប្រកាន់​អ្វី​ឡើយ​កាលពី​ម្សិលមិញ បន្ទាប់ពី​ថ្នាក់លើ​របស់ខ្លួន​នៅក្នុង​ខេត្តកំពត​បានកំណត់​ថា ការរួម​ភេទ​នោះ​គឺជា​ការព្រមព្រៀង​គ្នា​ទៅវិញ។
លោក ពៅ សាមឿន អធិការនគរបាល​ស្រុក​ទឹកឈូ​បា​នប​ម្លឺ​ថា និយាយ​ដោយ​ត្រង់​ទៅ វា​មិនមែនជា​ករណី​រំលោភ​ទេ។ ពួកគេ​បាន​ព្រមព្រៀង​ដេក​ជាមួយគ្នា។ ប្រសិនបើ​វា​ពិតជា​ករណី​រំលោភ​មែន​នោះ ជនរងគ្រោះ​ប្រហែលជា​ស្រែក​ឱ្យគេ​ជួយ​នៅ​កន្លែង​នោះ​ទៅហើយ ប៉ុន្តែ​ផ្ទុយទៅវិញ​ជនរងគ្រោះ​បាន​ដេក​ជាមួយ​ជនសង្ស័យ​នៅក្នុង​បន្ទប់​របស់​បុរស​រូប​នេះ​រហូតដល់​ព្រឹក​ឯណោះ (ស៊ិ​ក)។លោក ពៅ សាមឿន បាន​បន្ដថា លោក​បាន​បញ្ជូន សួន សុភា​រ៉ា ទៅ​សាលាដំបូង​ខេត្ត​កាលពី​ម្សិលមិញ ដោយសារតែ​អាយុ​របស់​ក្មេងស្រី​រូបនេះ​ស្ថិតនៅ​ជា​អនីតិជន ។ លោក​បាន​មានប្រសាសន៍ថា “បើទោះបីជា​ពួកគេ​ព្រមព្រៀង​ក៏ដោយ ក៏​ច្បាប់​ចែង ថា វា​មិនមែនជា​ការត្រឹមត្រូវ​ដែរ​ពីព្រោះ​ជនរងគ្រោះ​ជា​អនីតិជន។ច្បាប់​បាន​និយាយ ថា​ចាប់ពី​អាយុ១៥ឆ្នាំ​ឡើងទៅ​អាចមាន​សិទ្ធ​រៀបការ​បាន​នៅក្នុង​ប្រទេស​កម្ពុជា តាម​មាត្រា​ច្បាប់​បាន​កំណត់ថា​ក្រោម១៨ឆ្នាំ​នៅតែ​នៅតែ​អនីតិជន​ដ៏​ដែល។
លោក ឯក សេង​ហួត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត​បាន​ប្រាប់​កាសែត​ថា លោក​បាន​ដោះលែង សួន សុភា​រ៉ា ពីព្រោះ​ថ្នាក់លើ​របស់លោក​ជឿថា៖ ជននេះ​គ្មាន​កំហុស​ទេ.លោក​បាន​ថ្លែងថា “គ្មាន​មាត្រា​ណា​ត្រូវ​យកមក​ចោទប្រកាន់​លើ​ជនសង្ស័យ​រូបនេះ​ទេ ពីព្រោះ​ពួកគេ​បាន​ព្រមព្រៀង​ដេក​ជាមួយគ្នា។
លោក សំ អ៊ុក ស្នងការ​នគរបាល​ស្រុក​ទឹកឈូ​បានបង្ហាញ​ចារិក​ក្តៅក្រហាយ​ពេល​អ្នក​សារ​ព័​ត៍​មាន ជជីក​សួរ​ពី​ការវាយតម្លៃ​របស់លោក​ផ្ទាល់ អំពី​ទោសកំហុស​របស់​មន្ត្រី​រូបនេះ លោក សំ អ៊ុក បាន​ឆ្លើយតប​ដោយ​កំហឹង​មក​តែម្តង។ លោក​បាន​និយាយថា “ហេតុអ្វី​បានជា​អ្នក​សួរ​ខ្ញុំ​ដូចនេះ? ប្រសិនបើ​អ្នក​ចង់ដឹង​បន្ថែម ហេតុអ្វី​ក៏​មិន​សួរ​ជនសង្ស័យ​ទៅ។ អ្វីដែល​គាត់​បានធ្វើ​គឺជា​បញ្ហា​របស់គាត់។
សូមបញ្ជាក់ថា នគរបាល​ស្រុក​ទឹកឈូ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ សួន សុភា​រ៉ា ហៅ ង៉ោ​ល ភេទ​ប្រុស អាយុ២៨ឆ្នាំ ជា​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ថ្មី បច្ចុប្បន្ន​រស់នៅ​ភូមិ​ដំណាក់​ហ្លួង ឃុំ​ព្រៃ​ថ្នង ស្រុក​ទឹកឈូ ត្រូវជា​បងថ្លៃ​របស់​នា​រី​រងគ្រោះ ដែល​ទើប​តែមាន​អាយុ១៦ឆ្នាំ​នោះ ។
នារី​រងគ្រោះ​បាន​រៀបរាប់​សមត្ថកិច្ច​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦ ខណៈ​បងស្រី​ខ្លួន(ត្រូវ​ប្រពន្ធ​ជនសង្ស័យ)មិន​នៅផ្ទះ ជនសង្ស័យ​ជា​បងថ្លៃ​បាន​ប្រើល្បិច​ថា​មិន​ស្រួលខ្លួន ហើយ​ហៅ​នាង​ខ្ញុំ​ឲ្យ​មក​កោសខ្យល់​ឲ្យ ប៉ុន្តែ​បែរជា​ធ្វើ​សកម្មភាព​ចាប់រំលោភ​នាង​ខ្ញុំ​តែម្ដង រហូត​បានសម្រេច​ដល់​ទៅ៤ដង​នៅលើ ផ្ទះ​របស់​ជនសង្ស័យ ។

មន្ត្រីនគរបាល​បញ្ជាក់​ថា លុះ​នៅ​ព្រឹក​ថ្ងៃទី១២កញ្ញា ទើប​ឪពុកម្តាយ​នារី​រងគ្រោះ​ដឹង ក៏​បានមក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ព្រៃ​ថ្នង ទើប​ឈានទៅដល់​ការឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​និតិ វិធី​ច្បាប់​តែ​លទ្ធផល ខ្សុយ ៕

14368844_1881283658770290_9113945033523055979_n

Filed in: បញ្ហាផ្លូវភេទ, ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!