រថភ្លើង២ខ្សែប៉ះគ្នានៅទីក្រុង ដែលមានពលរដ្ឋរស់នៅច្រើនបំផុតក្នុងប្រទេសប៉ាគីស្ថាន បណ្តាលឲ្យមនុស្ស៤នាក់ស្លាប់ និងជាង១០០នាក់ទៀតរងរបួស កាលពីព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ហេតុការន៍ខាងលើកើតឡើងពេលដែលរថភ្លើង Awami កំពុងធ្វើដំណើរឆ្ពោះទៅទីក្រុង Peshawar។ រថភ្លើងខាងលើបានបុកជាមួយរថភ្លើងផ្សេងទៀតដែលគ្មានកាលវិភាគធ្វើដំណើរច្បាស់លាស់ ស្ថិតនៅលើកំណាត់ផ្លូវដែកក្នុងតំបន់ Multan ។
នៅក្នុងការប៉ះទង្គិចគ្នានោះបណ្តាលឲ្យមនុស្សនៅលើរថភ្លើង Awami ៤នាក់ស្លាប់នៅនឹងកន្លែង ។ ក្រៅពីនេះមានអ្នករងរបួសជាច្រើនបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ចំណែកអ្នកដែលជាប់គាំងនៅក្នុងរថភ្លើងក៏ត្រូវបានជួយសង្គ្រោះចេញក្រៅដោយសុវត្ថិភាព៕ ៧០