0

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដកហូត​ថ្នាំញៀន​ទំងន់ ៣៩.៥៨ក្រាម

បង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ដកហូត​ថ្នាំញៀន​ទំងន់ ៣៩.៥៨ក្រាម

ខេត្តបាត់ដំបង ៖ តាម​អនុសាសន៍​ណែនាំ​របស់​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង នៅ​ថ្ងៃ ទី១៤ខែ កញ្ញា ឆ្នាំ ២០១៦ លោក​វរសេនីយ៍​ក កុយ ហៀ​ង ស្នងការរង ទទួល​ផែន​ប្រឆាំង​បទល្មើស ក្នុងនោះ​មាន​លោក វរសេនីយ៍ត្រី ស៊ាន សុ​ណា​ល់ នាយការិយាល័យ នគរបាល​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​ព្រមទាំង​លោក​វរសេនីយ៍ត្រី សុខ និមល នាយរង​ការិយាល័យ​បាន ដឹកនាំ​កម្លាំង​ជំនាញ សហ​ការណ៍​ជា មួយ​កម្លាំង​បង្ការ​បង្ក្រាប នៃ​ស្នងការដ្ឋាន ធ្វើការ​បង្ក្រាប​ករណី( រក្សាទុក ដឹកជញ្ជូន និង​ជួញដូរ​គ្រឿងញៀន ) ដោយ​ខុសច្បាប់​មួយ​ករណី ក្នុងភូមិ​សាស្ត្រ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ខេត្តបាត់ដំបង ។ ក្នុង​ប្រតិបត្តិការ​នេះ​បាន​ឃាត់ខ្លួន​ជន សង្ស័យ​ចំនួន ០១ នាក់​ឈ្មោះ អៀម ផានិត ហៅ លួត ភេទ​ប្រុស អាយុ ២២ ឆ្នាំ រស់នៅ​សង្កាត់​ទួល​តា​ឯក ក្រុង​បាត់ដំបង ដោយ​ដកហូត​បាន៖
-ថ្នាំញៀន​ប្រភេទ មេ​តំ​ហ្វេ​តា​មីន ( ម៉ា​ទឹកកក ICE ) ចំនួន ០១ ថង់​មាន​ទំងន់ ៣៩.៥៨ក្រាម។
-ម៉ូតូ​ចំនួន ០១ គ្រឿង
-ទូរស័ព្ទដៃ​ចំនួន ០១ គ្រឿង
– កាបូប​ដាក់​លុយ​ចំនួន ០១
លោក​វរសេនីយ៍​ក កុយ ហៀ​ង បាន​បញ្ជាក់ថា ក្នុង​រយៈ ពេល​ចុង​ក្រោយនេះ កម្លាំង​ជំនាញ​នៅ​ស្នងការដ្ឋាន​ក៏​ដូច ជា​កម្លាំង​នគរបាល​នៅតាម​បណ្តា​អធិការដ្ឋាន​នគរបាល​ក្រុង ស្រុក​ធ្វើការ​បង្ក្រាប​ករណី​គ្រឿង ញៀន​ជា​បន្តបន្ទាប់ ទោះ​មាន​ចំនួន​តិចតួច តែ​ប្តេជ្ញា​បន្ត​ជំរុញ​ដឹកនាំ ធ្វើការ​បង្ក្រាប​ទោះ​ក្នុង​រូបភាព​ណាក៏ដោយ ។ ដើម្បី​ឲ្យ​ការងារ​នេះ​ទទួលបាន​ល​ទ្ឋ​ផល លោក​សូម​ស្នើសុំ​អាជ្ញាធរ ស ម​ត្ថ​កិច្ច​ពាក់​ព័​ន្ឋ​ក៏ដូចជា​ប្រជាពលរដ្ឋ នៅ​មូលដ្ឋាន​សហការ​ណ៍ ឬ​ហ៊ាន​រាយការណ៍​ជូន​សមត្ថកិច្ច​បាន​ទាន់ពេល ដើម្បី​សមត្ថកិច្ច​មាន​វិធានការ​បង្ក្រាបបាន​ទាន់ពេលវេលា ។
ជនសង្ស័យ និង​វត្ថុតាង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​បាត់ដំបង ដើម្បី​ចាត់ការ តាម​នីតិវិធី ។

14317496_576335029220816_595479810492526230_n 14316864_576335065887479_9003276208452584239_n

Filed in: ព័ត៌មានជាតិ, សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!