ភ្នំពេញៈ ថៅកែរកស៊ីទិញ.លក់គ្រឿងបន្លាស់រថយន្តម្នាក់ កាលពីរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ត្រូវបានសមត្ថកិច្ចនាយកដ្នាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួនបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធពីបទ.ឆបោកលើទឹកប្រាកលចំនួន៦.២០០.០០០ដុល្លារ និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់៨០០.០០ដុល្លារអាមេរិក ។
សមត្ថកិច្ចបានអោយដឹងថាៈ ថៅកែទិញលក់គ្រឿងបន្លាស់នោះឈ្មោះ អឿ អឿន ភេទប្រុស អាយុ៥៨ឆ្នាំ អាស័យដ្ឋានស្នាក់ផ្ទះយីហោ(សំ អឿន)ទិញ.លក់គ្រឿងបន្លាស់រថយន្ត នៅមហាវិថីកម្ពុជាក្រោមសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ដើមបណ្តឹងគឺលោកមេធាវី សេង សុវីណា និងលោក ហេ វ៉ាន់ថន ជាមេធាវីតំណាងដោយអាណត្តិឲ្យក្រុមហ៊ុនចិនមួយឈ្មោះ SHAO JIANFAN រកស៊ីនាំឈើចេញទៅក្រៅប្រទេស ។ ទាក់ទិន និងការឃាត់ខ្លួនថៅកែទិញ.លក់គ្រឿងបន្លាស់រថយន្តខាងលើនេះ ត្រូវបានលោក សេង សុវីណា មេធាវីការពារឲ្យដើមបណ្តឹងប្រាប់អោយដឹងថា នៅដើមឆ្នាំ២០១៣ កូនក្តីរបស់លោក SHAO JIANFAN បានបោះទុនរាប់សិបលានដុល្លារឲ្យទៅឈ្មោះ អឿ អឿន ហៅ សំអឿន ប្រមូលទិញឈើ ។ លោកមេធាវីបន្តថា កិច្ចព្រមព្រៀង កូនក្តីរបស់លោកបានដាក់ទុនចំនួន៤០លានដុល្លារអាមេរិក ដើម្បីឲ្យឈ្មោះ សំអឿន យកទៅទិញឈើ ប៉ុន្តែលុយនោះមិនបានឲ្យទៅ អឿ អឿន ទាំងដុលទេឲ្យតាមដំណាក់កាល ។ ចុងក្រោយនេះនៅសល់ទឹកប្រាក់៦លាន
២សែនដុល្លារទៀត ដែលឈ្មោះ សំអឿន មិនមានឈើឲ្យកូនក្តីរបស់លោក ដោយសំអាងថារាជរដ្ឋាភិបាលបានផ្អាកការនាំឈើមួយរយៈ ដូច្នេះហើយបានកូនក្តីលោកត្រូវការទាមទារប្រាក់ជាង៦លាននោះមកវិញ ។ ឈ្មោះ សំ អឿន បានធ្វើលិខិត២លើកដោយសន្យាថា និងប្រគល់ឈើឲ្យកូនក្តីលោកទៀត ស្មើនិងទឹកប្រាក់៦លាន
២សែនដុល្លារ បើសិនមិនបានឈើទេ ឲ្យពិន័យទឹកប្រាក់ចំនួន៥ម៉ឺនដុល្លារពីលើនេះទៀត ។ ដើម្បីធានាលើកិច្ចសន្យាមួយលើកជាពីរលើកនៅតែមិនមានឈើឲ្យកូនក្តី និងដើម្បីផ្តល់ការកក់ក្តៅឲ្យកូនក្តី លោកបានបង្ខំចិត្តឲ្យឈ្មោះ សំអឿនចេញសែកមួយសន្លឹកដែលមានទឹកប្រាក់ចំនួន៨សែនដុល្លារអាមេរិក ។ លុះពេលយកសែកនោះទៅបើកប្រាក់ ខាងធនាគារគេបញ្ជាក់ថាជាមូលប្បទានប័ត្រគ្មានសាច់ប្រាក់ ជា(សែកស្អុយ) អញ្ចឹងទើបបានកូនក្តីសម្រេចចិត្តប្តឹងឈ្មោះ អឿ អឿន ពីបទ.ឆបោក និងចេញមូលប្បទានប័ត្រគ្មានសាច់ប្រាក់ រឿងនិងហើយបានជាសមត្តកិច្ចចាប់ខ្លួនបញ្ជូនទៅកាន់សាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕ ដោយ សហការី
0
ថៅកែទិញ.លក់គ្រឿងបន្លាស់រថយន្ត យីហោ.សំអឿន ត្រូវសមត្ថកិច្ចចាប់បញ្ជូនទៅតុលាការពាក់ព័ន្ធករណីឆបោក.ប្រាក់ជាង៦ លានដុល្លារ និងចេញសែកស្អុយ
Filed in: ព័ត៌មានជាតិ