0

អាមេរិក ព្រមាន ហាម​ប្រើ ឫ​សាក​ថ្ម Samsung Galaxy Note 7 ពេល​ជិះ​យន្តហោះ បើ​មិន​ចង់​មានទុក្ខ

អាជ្ញាធរ​សហរដ្ឋអាមេរិក បានធ្វើ​សេចក្តីប្រកាស​ព្រមាន​ដល់​អ្នកធ្វើដំណើរ​តាម​ជើងហោះហើរ​ទាំងអស់ ហាម​មិន​ឲ្យ​បើក​ទូរស័ព្ទ ឫ​ក៏​សាក​ថ្ម ទូរស័ព្ទ Samsung Galaxy Note 7 នៅពេលដែល​ឡើង​ជិះ​យន្តហោះ​នោះទេ។
បន្ថែម​ពីលើ​នេះ អាជ្ញាធរ​សហព័ន្ធ​អាកាសចរណ៍​ស៊ីវិល សហរដ្ឋអាមេរិក​ក៏បាន​ណែនាំ​ឲ្យ​ក្រុម​អ្នកធ្វើដំណើរ​ទាំងអស់​គួរណា រក្សាទុក​ទូរស័ព្ទដៃ Samsung Galaxy Note 7 នៅក្នុង​វ៉ា​លី​ជាជាង​ការយកមក​ប្រើប្រាស់​នៅពេល​ធ្វើដំណើរ​លើ​យន្តហោះ។ គួរ​បញ្ជាក់ថា ១ ស​ប្តា​ហ៏​ចុង​ក្រោយនេះ ក្រុមហ៊ុន Samsung បានប្រកាស​ប្រមូល​ត្រឡប់មកវិញ​នូវ​ប្រភេទ​ទូរស័ព្ទដៃ​ខាងលើ​មកពី​ជុំវិញ​ពិភពលោក បន្ទាប់ពី​មាន​ភាព​ធ្លោះ​ធ្លោយ​ទៅលើ​ប្រព័ន្ធ ថ្ម​ទូរស័ព្ទ ដែល​បង្ក​ជា​ហានិភ័យ​អាច​ផ្ទះ​ឡើង អំឡុង​ឫ​ក្រោយពេល​សាក​ថ្ម។ ទន្ទឹង​នឹង​សេចក្តីប្រកាស​ព្រមាន​ពី​អាជ្ញាធរ សហរដ្ឋអាមេរិក ក៏ដូចជា​ពី​អាជ្ញាធរ​សហព័ន្ធ​អាកាសចរ​ណ៏​ស៊ីវិល FAA ពាក់ព័ន្ធ​នឹង​ការប្រើប្រាស់​ទូរស័ព្ទ Samsung Galaxy Note 7 ងាក​ទៅ​មើល ក្រុមហ៊ុន អាកាសចរ​ណ៏ Qantas និង Virgin Australia ក៏បាន​ណែនាំ​ដល់​បណ្តា​អ្នកធ្វើដំណើរ​លើ​យន្តហោះ របស់ខ្លួន “ហាម​មិន​ឲ្យ​ប្រើប្រាស់ ឫ​សាក​ថ្ម ទូរស័ព្ទ Samsung Galaxy Note 7 នៅពេល​ធ្វើដំណើរ​លើ​យន្តហោះ​របស់ខ្លួន”៕

gd

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!