ប្រទេសថៃ ជាង 10ខេត្ត រាំងស្ងួត 34ខេត្តប្រកាសអាសន្នរឿងទឹកជំនន់សម្រាប់ខែកញ្ញា 2016 នេះ អាជ្ញាធរឧតុនិយមថៃបានព្រមានទៅដល់ប្រជាជននៅតាមបណ្ដាខេត្តចំនួន៣៤ នៅភាគខាងជើង ភាគឦសាន និងភាគខាងកើតប្រទេស ឲ្យត្រៀមខ្លួនសម្រាប់ភ្លៀងធ្លាក់ខ្លាំងនិងតាមដានអាកាសធាតុជាប្រចាំ។ នេះដោយយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។ បើតាមកាសែតថៃមួយនេះ នៅព្រឹកថ្ងៃនេះព្យុះត្រូពិកឈ្មោះ Rai កំពុងគ្របដណ្ដប់លើប្រទេសឡាវនិងភាគឦសាននៃប្រទេសថៃ។ ព្យុះនេះកំពុងតែថមថយឥទ្ធិពល ប៉ុន្តែបានបង្កឲ្យមានភ្លៀងធ្លាក់យ៉ាងជោគជាំនៅតំបន់នោះ។
0
ប្រទេសថៃ ជាង 10ខេត្ត រាំងស្ងួត 34ខេត្តប្រកាសអាសន្នរឿងទឹកជំនន់សម្រាប់ខែកញ្ញា 2016 នេះ
Filed in: ព័ត៌មានជាតិ