0

ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​តវ៉ា​សុំ​បើកផ្លូវ​អោយ​ធំ​ងាយស្រួល​ដឹកជញ្ជូន​កសិផល​

ប្រជាពលរដ្ឋ​ជាង​១០០​គ្រួសារ​តវ៉ា​សុំ​បើកផ្លូវ​អោយ​ធំ​ងាយស្រួល​ដឹកជញ្ជូន​កសិផល​

បាត់ដំបង ៖ ប្រជាពលរដ្ឋ​ជាង ១០០ គ្រួសារ នាំគ្នា​តវ៉ា​សុំ​បើកផ្លូវ​អោយ​ធំ​ងាយស្រួល​ដឹកជញ្ជូន កសិផល ព្រោះ​លោក អ៊ឹង ស៊ីណា ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ថ្មគោល ធ្វើ​របង​ប៉ះ​ផ្លូវ ពេល​បើក​គោយន្ត​ធ្លាក់​ប្រឡាយ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែ​សីហា ឆ្នាំ​២០១៤ នៅ​ភូមិ​ស្នួល​កោង ឃុំ​បឹង​ព្រីង ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។​

​ប្រជាពលរដ្ឋ​ភូមិ​ស្នួល​ថា ពួកគាត់​មិន​មាន​បំណង​ទាមទា​យក​ដី​ពី​លោក អ៊ឹង ស៊ីណា ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ថ្មគោល​ទេ គឺ​សំណូមពរ​អោយ​ដក​របង​ថ្ម​ចេញ ពី​ព្រោះ​ធ្វើ​របង​ថ្ម​ប៉ះ​ផ្លូវ​ធ្វើ​អោយ​ផ្លូវ​តូច​ចង្អៀត​ពេល ពួក​គាត់​ដឹក​កសិផល ឬ​ចរាចរណ៍​មាន​ការលំបាក ដោយ​គោយន្ត​ឬ​រថយន្ត​ធ្លាក់​ពីលើ​ផ្លូវ​ចូល​ប្រឡាយទឹក ។​

​លោក ស្មា​ន់ សុភាព មេ​ភូមិ​ស្នួល​បានអោយដឹងថា រូបលោក​បាន​ផ្តល់​ដំណឹង​នេះ​ជូន​លោក​មេឃុំ តាំងពី​ឆ្នាំ​២០១៣ តែ​លោក​មេឃុំ​មិន​រក​ដំណោះស្រាយ ។​

​លោក លឹម វែង មេឃុំ​បឹង​ព្រីង​បានអោយដឹងថា នៅ​ព្រឹក​នេះ លោក​បាន​សម្របសម្រួល​ជាមួយ​លោក អ៊ឹង ស៊ីណា ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ថ្មគោល អោយ​គាត់​ដក​របង​ចេញ ។​

​លោក អ៊ឹង ស៊ីណា ប្រធានការិយាល័យ​កសិកម្ម​ស្រុក​ថ្មគោល បានអោយដឹងថា បញ្ហា​ដែល​កើតឡើង​ផ្អើល​នៅ​ការផ្សព្ធផ្សាយ​ព័ត៌មាន​មួយចំនួន​ថា រូប​ខ្ញុំ​ធ្វើ​របង​ព័ន្ធ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ​បិទ​ប្រឡាយ​ឃាំង​ទឹក​មិន​អោយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្នួល​កោង​ប្រើប្រាស់​នោះ​ជា​ការផ្សាយ​ខុស​។​តាមពិត​ប្រឡាយ​ឬ​ផ្លូវ​នៅ​ភូមិ​ស្នួល​កោង​ជា​ការស្តារ​សំរាប់​អភិវឌ្ឍន៍​កសិកម្ម​មិនមែន​ជា​របស់​បុគ្គល​ទេ​។​នៅ​ឆ្នាំ​២០១៣​រូបខ្ញុំ​បាន​ជីករណ្តៅ​និង​បន្សល់​អាច​ដី​មួយចំនួន​ដែល​មិនទាន់​ឈូសឆាយ​ពង្រាប​ដោយសារ​ទឹក​ជន់​លិច ។ ចំពោះ​របង​ថ្ម​ដែល​សាងសង​នេះ ពេល​កម្លាំង​ជំនាញ​ចុះ​ធ្វើ​សាងសង់ បើ​លោក​មេភូមិ​គាត់​បដិសេធន៍​រូបលោក និង​រក​ដំណោះស្រាយ​ទៀត ប៉ុន្តែ​អស់លោក​មិន​មាន​ទំនាក់ទំនង​គ្នា​សោះ ។ ការធ្វើ​របង​ការពារ​ផល​កសិកម្ម​សំរាប់​ប្រជាពលរដ្ឋ ហើយ​បើ​របង​នេះ​វា​ប៉ះពាល់​រូបលោក​និង​រុះរើ​ឬ​រក​វិធី​សម្រួល​ផ្លូវ​អោយបាន​ធំ​ជាង​នេះ ។ សូម​ប្រជាពលរដ្ឋ​កុំ​បោះ​សំរាម​ចូល​ប្រឡាយទឹក​បណ្តាល​អោយ​រីង​រាក់ និង​បូមទឹក​កាត់​ផ្លូវ​វា​ងាយ​ខូចខាត​ពិបាក​ធ្វើ​ចរាចរណ៍ ៕

 

2014_08_26d3 2014_08_26d3 (1)

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment