ខេត្តបាត់ដំបង ៖ នៅព្រឹកថ្ងៃទី ១៥ ខែ កញ្ញា ឆ្នាំ ២០១៦ នេះឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចាត់តាំងលោកវរសេនីយ៍ឯក ធុច រ៉ា ស្នងការរង លោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរង ព្រមទាំងថ្នាក់ដឹកនាំ និងកងកម្លាំង នគរបាលជាច្រើនរូប ទៅសួរសុខទុក្ខលោកស្រីឧត្តមសេនីយ៍ត្រី សោម សុខា ស្នងការរងដែលកំពុងសម្រាកព្យាបាលជំងឺ ក្នុង លំនៅដ្ឋានក្នុងក្រុងបាត់ដំបង ។ លោកវរសេនីយ៍ឯក ធុច រ៉ា តំណាងឧត្តមសេនីយ៍ស្នងការបានពាំនាំនូវការសាកសួរសុខទុក្ខ ពីសំណាក់លោកស្នងការក៏ដូចជាថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលទាំងអស់ចំណុះស្នងការដ្ឋាននិងបានជូនពរឲ្យលោកស្រីស្នងការរងឆាប់ជាសះស្បើយពីជំងឺដើម្បីបន្តភារកិច្ចបំរើជាតិនិងប្រជាពលរដ្ឋជាបន្តទៀត។
លោកស្រីឧត្តមសេនីយ៍ ស្នងការរងបានគោរពថ្លែងនូវអំណរគុណជាពន្លឹកចំពោះទឹកចិត្តឧត្តមសេនីយ៍ស្នងការក៏ដូចជាថ្នាក់ដឹកនាំព្រមទាំងកងកម្លាំងនគរបាលទាំងអស់ដែលតែងតែគឹតគូរអំពីសុខទុក្ខនិងការលំបាករបស់នគរបាលដូចគ្នា ។ ក្នុងឳកាសនេះឧត្តមសេនីយ៍ស្នងការ បានយកនូវភេសជ្ជៈ ផ្លែឈើស្រស់ និងថវិកាចំនួន ២០០ ដុល្លាអាមេរិក ទៅប្រគល់ជូនលោកស្រីផងដែរ ។ សូមជំរាបជូនថា រហូតមក ដល់ពេលនេះមានរយៈពេលមួយសប្តាហ៍ហើយដែលលោកស្រី សោម សុខា មានជំងឺ ប៉ុន្តែស្ថានភាពបានធូរស្រាលមួយកំរិតធំ គឹតមកដល់ថ្ងៃនេះក្រោយពីទទួលនូវការព្យាបាលយ៉ាងយកចិត្តទុកដាក់ពីគ្រូពេទ្យជំនាញ ៕