0

ក្រុមការងារ​សើ​ុ​ប​អង្កេត​ករណី​ឃាតកម្ម PAPA អំពាវនាវ​រក​សាក្សី​ដែល​ស្គាល់​អត្តសញ្ញាណ​កុមារ​រងគ្រោះ ដែល​ត្រូវគេ​សម្លាប់​កាលពី៣ខែ​មុន

ភ្នំពេញ ៖ ក្រុមការងារ​ចម្រុះ ហៅ​កាត់​ថា PAPA នៅ​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានប្រកាស​ជាថ្មី​ម្តង ដើម្បី​រក​សាក្សី ឬ​អ្នក​ដែល​បាន​ស្គាល់​កុមារ​ម្នាក់ រងគ្រោះ​ដោយ​អំពើ​ឃាតកម្ម ដែល​ត្រូវបាន​ជន​មិន​ស្គាល់មុខ យក​សាកសព​ទៅ​ទម្លាក់ចោល​ក្នុង​ទឹកស្រះ ស្ថិតក្នុង​ភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ កាលពី​ជាង៣ខែ​មុន។
សេចក្តីប្រកាស​របស់​ក្រុមការងារ​នេះ បាន​បញ្ជាក់ថា សព​កុមារ​រងគ្រោះ មាន​អាយុ​ប្រហែល៣ទៅ៤ឆ្នាំ ត្រូវបាន​ជន​មិន​ស្គាល់មុខ យកទៅ​ផ្លុ​ង​ចោល​ក្នុង​ស្រះ​ទឹក នៅ​ភូមិ ឃុំ​ខាងលើ ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ នៅវេលា​ម៉ោង៩ព្រឹក ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៦ កន្លងទៅ។
សាកសព​កុមារ​រងគ្រោះ មិនទាន់​ត្រូវបាន​គេ​ស្គាល់​អត្តសញ្ញាណ​ឡើយ រហូតមកដល់​ជាង៣ខែ​នេះ ក៏​នៅតែ​មិនទាន់​ត្រូវបាន​គេ​ស្គាល់ និង​មាន​តម្រុយ​ពី​អត្តសញ្ញាណ​កុមារ​រងគ្រោះ​នៅឡើយ​ដែរ។
កុមារ​រងគ្រោះ​អាយុ​ពី៣ទៅ៤ឆ្នាំ ស្លៀកពាក់​ខោអាវ​ឈុត​រូប​តុក្កតា​ខ្លាឃ្មុំ និង​ស្លៀកខោ​ទឹកនោម​ពី​ខាងក្នុង ស្លាក​សញ្ញា​ដូច​ក្នុង​រូបថត​នេះ​ស្រាប់។ កុមារ​រងគ្រោះ​មាន​ដើមកំណើត​អា​សី​ុ សក់​ពណ៌​ខ្មៅ កម្ពស់​ប្រហែល ៧៥ទៅ៨០សម និង​គ្មាន​ស្លាកស្នាម​គួរ​ឲ្យ​កត់សំគាល់​ទេ រីឯ​មុខមាត់​នៅក្នុង​រូបថត​ខាងក្រោម គ្រាន់តែ​ជា​គំរូ មិនមែនជា​រូប​ពិត​ទេ។
ក្រុមការងារ​ចម្រុះ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ឬ​សាក្សី​ណា ដែល​បាន​ស្គាល់​ដូច​ភិនភាគ​ដូចខាងលើ សូមជួយ​ផ្តល់​ព័​ត៌​ដល់​ក្រុមការងារ​ចម្រុះ តាមរយៈ​សមត្ថកិច្ច​មូល​ដ្ឋា​ន​ដែល​នៅ​ជិត​បំផុត ឬ​ទាក់ទង​លេខ​ទូរស័ព្ទ ០៧៨ ៩៥ ៩០ ៩០ និង ០១២ ៨៩ ៣១ ៣៥ ដើម្បី​ជា​ប្រយោជន៍​ដល់​ការស៊ើបអង្កេត​របស់​ស​ម​ត្ថ​កិច្ច ក្នុងការ​វែកមុខ​ឃាតករ។

ក្រុមការងារ​ចម្រុះ PAPA ដែល​បង្កើតឡើង​សម្រាប់​ជួយ​កុមារ​រងគ្រោះ បាន​ស្នើឱ្យ​សាក្សី ត្រូវ​ផ្តល់ព័ត៌មាន​ដោយ​សម្ងាត់​ជូន​សមត្ថកិច្ច ដើម្បី​មាន​តម្រុយ​ឈានទៅ​ចាប់ខ្លួន​ឃាតក យកទៅ​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។
សូមជម្រាបថា ក្រុមការងារ​ចម្រុះ PAPA ត្រូវបាន​បង្កើតឡើង​ដើម្បី​ស៊ើបអង្កេត​ករណី​ឃាតកម្ម​លើ​កុមារ​នៅ​កម្ពុជា ដែល​ស្ថិតក្នុង​នាយក​ដ្នា​ន​នគរបាល​ព្រហ្មទណ្ឌ នាយកដ្ឋាន​នគរបាល​បច្ចេកទេស វិទ្យាសាស្ត្រ នៃ​ក្រសួងមហាផ្ទៃ និង អង្គភាព​ការពារ​កុមារ (CPU) ក្រោម​ការផ្តួចផ្តើម​ឡើង​របស់​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) និង​សម​ត្ត​កិច្ច​នគរបាល​ខណ្ឌ​ជ្រោយចង្វារ៕

11

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!