0

ទីបំផុត​កូរ៉េខាងជើង ទទួលបាន​ជំនួយ​ពី​កម្មវិធី​ស្បៀងអាហារ ពិភពលោក​ហើយ ខណៈ​ប្រជាជន ១៤០,០០០នាក់ កំពុង​រងគ្រោះ​ទុរភិក្ស

អ៊ីតាលី : កម្មវិធី​ស្បៀងអាហារ​ពិភពលោក​បាន​ឲ្យ​ដឹងថា ខ្លួន​បានផ្ដល់​ជំនួយ​ជា​ស្បៀងអាហារ ដល់​ប្រជាជន​ជាង១៤០,០០០នាក់ នៅឯ​ភាគ​ខាងជើង​នៃ​ប្រទេស​កូរ៉េខាងជើង ដែល​បានទទួល​រងគ្រោះ​យ៉ាងធ្ងន់ធ្ងរ ដោយសារ​គ្រោះទឹកជំនន់ តាំងពី​ចុងខែ​សីហា។ នេះ​បើ​យោងតាម​ការចេញផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិន​ស៊ិន​ហួរ នៅ​ថ្ងៃ​ពុធ ទី១៤ ខែកញ្ញា ឆ្នាំ២០១។
នៅ​ក្នង​សេចក្ដីប្រកាស​ព័ត៌មាន​របស់ខ្លួន កម្មវិធី​ស្បៀងអាហារ​ពិភពលោក ក៏បាន​បង្ហាញ​ពី​ក្ដី​ព្រួយបារម្ភ​ផងដែរ ពាក់ព័ន្ធ​នឹង​ការរស់នៅ​របស់​ជនរ​ង​គ្រោះ ព្រោះថា​រដូវរងារ​ក៏​ខិតជិត​ចូលមក​ដល់ ខណៈ​បញ្ហា​កង្វះ​ស្បៀងអាហារ​ក៏​កំពុង​កើតមាន។ ជាមួយគ្នា​នោះដែរ ទីភ្នាក់ងារ​សហប្រជាជាតិ​មួយ​នេះ​បាន​បន្ថែមថា គ្រោះទឹកជំនន់​បង្កឡើង​ដោយ ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ខេត្ត​Hamgyong ភាគ​ខាងជើង និង ខេត្ត​Ryanggang កាលពី​ចុងខែ​សីហា នៅតែ​បន្ត​ដល់​ដើមខែ​កញ្ញា​នេះ បន្ទាប់ពី​ការវាយប្រហារ​ដោយ​ខ្យល់ព្យុះ​Lionrock។

គួរ​បញ្ជាក់ថា គិត​ត្រឹម​ថ្ងៃ​ចន្ទ ទី១២ ខែកញ្ញា ទឹកជំនន់​នៅ​កូរ៉េខាងជើង​បានសម្លាប់​មនុស្ស ១៣៣នាក់ និង ៣២៥នាក់​បាត់​ខ្លួន រីឯ​មនុស្ស​ច្រើនជាង ១៤០,០០០នាក់​ផ្សេងទៀត កំពុង​ទទួលរង​ផលប៉ះពាល់ និង​ត្រូវការ​ជំនួយ​សង្គ្រោះបន្ទាន់​ដូចជា ទីជម្រក​ស្នាក់នៅ ទឹកស្អាត ជំនួយ​ជា​ស្បៀងអាហារ និង​ថ្នាំពេទ្យ​ជាដើម ហើយ​បើតាម​កម្មវិធី​ស្បៀងអាហារ​ពិភពលោក គេ​ត្រូវការ​ជំនួយ​មនុស្សធម៌​ជាបន្ទាន់​យ៉ាងហោចណាស់​ក៏ ១,២លាន​ដុល្លារ​អាមេរិក​ដែរ ក្នុង​តំណាក់​ដំបូង៕

14322270_1880717288826927_2166475168764175944_n

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!