0

​ឈ្មោះ​នី​ជា​ឈ្មួញ​រកស៊ី​ដឹក​កូន​ត្រី​ឆ្តោរ​ធំជាងគេ​នៅ​បាត់ដំបង​មិន​មាន​អ្នក​បង្ក្រាប

​ឈ្មោះ​នី​ជា​ឈ្មួញ​រកស៊ី​ដឹក​កូន​ត្រី​ឆ្តោរ​ធំជាងគេ​នៅ​បាត់ដំបង​មិន​មាន​អ្នក​បង្ក្រាប

បាត់ដំបង ៖ ឈ្មោះ​នី​ជា​ឈ្មួញ​រកស៊ី​ដឹក​កូន​ត្រី​ឆ្តោរ​ធំជាងគេ​នៅ​បាត់ដំបង​យកទៅលក់​អោយ​ប្រជាពលរដ្ឋ​នៅ​ភូមិ​ឃុំ​ព្រៃ​ចាស់​យ៉ាង​គគ្រឹកគគ្រេង​មិនមាន​អ្នក​បង្ក្រាប​ចំណែក​មន្ត្រី​ជលផល​នៅ​ថ្ងៃទី​២៤​ខែ​សីហា​ឆ្នាំ​២០១៤​ថា​បាន​កំពង់​បង្ក្រាប​ករណីនេះ​។​

​តាម​ប្រភព​អោយដឹងថា ឈ្មោះ​នី​បាន​ដឹក​កូន​ត្រី​ឆ្តោ​រាប់​ម៉ឺន​ក្បាល​ពី​ស្រុក​យួន​ចូល​មក​ទឹកដី​បាត់ដំបង​តាំងពី​ថ្ងៃ​ទី​១៥​ខែ​ក្កដា​ឆ្នាំ​២០១៤​។​ពេល​ឈ្មោះ​នី​ដឹក​កូន​ត្រី​តាម​ទូក​ឬ​កាណូត​ស្មាច់​សមត្ថកិច្ច​កាក់​បាន​ត្រឹមតែ​មើល​ឈ្មួញ​ដាក់​សែនព្រេន​ត្រូវ​គ្នា​ដឹក​យ៉ាង​រលូន​។​ពេល​ថ្ងៃ​ទី​១៩​ខែសីហា​សមត្ថកិច្ច​កាក់​នៅលើ​រថយន្ត​ក្នុង​ស្រុក​សង្កែ​ទៀត​មិនបាន​ធ្វើ​អ្វី​នោះទេ​គឺ​ទទួល​សំណែន​រួច​អោយ​ដឹក​បន្ត​ទៅមុខ​ទៀត​។​

​ការ​ចិញ្ចឹម​កូន​ត្រី​ឆ្តោរ​នេះ​វា​បង្ក​អោយ​បាត់បង់​ពូជ​ត្រី​ធម្មជាតិ​រាប់រយ​លាន​ក្បាល​ដោយ​ការចាប់​ត្រី​ធម្មជាតិ​យកមក​ធ្វើ​ចំណី​ត្រី​ចិញ្ចឹម​ហើយ​បើ​ត្រី​នេះ​រួច​ចូល​ក្នុង​ស្ទឹង​អូរ​ព្រែក​វា​និង​ស៊ី​ត្រី​ផ្សេងៗ​ជា​ចំណី​របស់​វា​និង​ស៊ី​មនុស្ស​ជា​ចំណី​ផង​ក៏​ថា​បាន​។​

​លោក ជួង សុភា នាយខ័​ណ្ឌ​រដ្ឋបាលជល​ផល​ខេត្ត​បាត់ដំបង​នៅ​ថ្ងៃទី​២៤​ខែ​សីហា​បាន​ប្រាប់​តាម​ទូរស័ព្ទ​អោយដឹងថា​រូបលោក​បាន​ដឹកនាំ​កម្លាំង​បង្ក្រាប​ការនាំ​ចូល​កូន​ត្រី​ឆ្តោរ​បាន​ចំនួន​១០​ត្រើង​នៅ​ចំណុច​ក្បាល​តោ​ស្រុក​មោង​ឬ​ស្សី​ខេត្ត​បាត់ដំបង​ហើយ​និង​ឈាន​ទៅ​បង្ក្រាប​នៅ​ចំណុច​ភូមិ​ឃុំ​ព្រៃ​ចាស់​ទៀត​៕

2014_08_25b

Filed in: ព័ត៌មានជាតិ, ព័ត៌មានថ្មីៗ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment