ខេត្តបាត់ដំបង ៖ តាមអនុសាសន៍របស់ឧត្តមសេនីយ៍ទោ ស ថេត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងនៅព្រឹកថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០១៦ នេះនគរបាលនារីក្នុងស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានទៅសាកសួរសុខទុក្ខ លោកស្រីឧត្តមសេនីយ៍ត្រី សោម សុខា ស្នងការរងនិងជាប្រធានសមាគមនារីនិងជាប្រធានក្រុម ការងារយេនឌ័រនៃស្នង ការដ្ឋានដែលលោកស្រីមានជំងឺ កំពុងសម្រាកព្យាបាលក្នុងលំនៅដ្ឋានក្នុងក្រុងបាត់ដំបង ។
ខណៈសម្តែងនូវការសាកសួរសុខទុក្ខនេះឧត្តមសេនីយ៍ត្រី ម៉ាក ទន ស្នង ការរង លោកស្រីអនុសេនីយ៍ឯក រស់ ជីវី នាយរងការិយាល័យនិងជាអនុ ប្រធានក្រុមការងារយេនឌ័រនៃស្នងការដ្ឋានតំណាងឲ្យនគរបាលស្រី្តក្នុងស្នងការដ្ឋានទាំងអស់សូមគោរពជូនពរលោកស្រីស្នងការរង សូមឆាប់បានជាសះស្បើយពីជំងឺ ។ ក្នុងឳកាសនេះក៏បានពាំនាំយកនូវគ្រឿងឧបភោគ បរិភោគ មាន( ទឹកដោះគោឆៅ ០៤ ឡូ ទឹកបន្ទាលកន្ទុយក្រពើ ០៣ ឡូ ទឹកត្រចៀកកាំ ០១ឡូ ក្រូចពោធិសាត់ និងថវិកាចំនួន៦៤ម៉ឺនរៀល) ទៅប្រគល់ជូនលោកស្រី សោម សុខា ផងដែរ ។
ក្នុងនាមលោកស្រីផ្ទាល់ដែលជាប្រធានសមាគមនារី និងជាប្រធានក្រុមការងារយេនឌ័រនៃស្នង ការដ្ឋានបានសម្តែងនូវអំណរគុណជាពន្លឹកចំពោះទឹកចិត្តរបស់ឧត្តមសេនីយ៍ស្នងការក៏ដូចអស់លោក លោកស្រីជាស្នងការរង ជាកងកម្លាំងនគរ បាល ពិសេសនគរបាលនារីដែលបានមកសាកសួរសុខទុក្ខលោកស្រីដល់លំនៅដ្ឋានក្នុងពេលកំពុងមានជំងឺ ។ បច្ចុប្បន្នស្ថានភាពជំងឺរបស់លោកស្រីបានប្រសើរបន្តិចហើយក្រោយពីបានធ្វើការព្យាបាលក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ៕