ខេត្តបន្ទាយមានជ័យ ៖ បុរសវ័យកណ្តាលម្នាក់ទៅផឹកស៊ីស្រវឹកជោគជាំនិយាយគ្នាស្តាប់មិនបាន ជេរប្រមាថគេឯងនៅក្នុងក្លឹប ត្រូវអាវុធហត្ថឃាត់ខ្លួនអប់រំ នៅវេលាម៉ោង១១យប់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៤ នៅក្នុងក្លឹបហ្គោលឌិនស្តា(បឹងឈូក)ភូមិ១ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ។
លោក ឱ បូរិន មេបញ្ជាការអ ហខេត្តបានប្រាប់នៅល្ងាចថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៤ នាំ ថា ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មាន ករណីខាងលើ លោកបានបញ្ជាការកម្លាំងអន្តរាគមន៍ភ្លាមៗតែម្តង ឃាត់ជនបង្កហេតុ ឈ្មោះ យឹងថន ភេទប្រុស អាយុ៣១ អាស័យដ្ឋាន ភូមិសូភី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ឱពុកឈ្មោះ សាំង ទី ម្តាយឈ្មោះ សៅ សុធី និងមានប្រពន្ធឈ្មោះ ង៉ែត គង្គា មានកូនស្រី២នាក់ បានទៅរាំកំសាន្តនៅក្នុងក្លឹបហ្គោលឌិនស្តា(បឹងឈូក) ស្ថិតនៅភូមិកើតហេតុខាងលើនេះ ។ លោកបានបន្តថា ជននេះបានស្រវឹងជោគស្រែកឡូឡានៅក្នុងក្លឹបមានភាពចលាចលនៅទីនោះ ។ ដើម្បីបញ្ចៀសកុំឲមានបញ្ហាកើតឡើងធ្ងន់ធ្ងរសន្តិសុខដែលនៅការពារទីនោះបាននាំជននេះចេញក្រៅក្លឹប ស្រាប់តែជននោះបានជេរប្រមាថមើលងាយមើលថោកកំលាំងសន្តិសុខហើយជននេះក៏ មានអំនួតអួតអាងថារូបគេក៏មានបងប្អូនបក្សពួកធ្វើធំមិនខ្លាចអ្នកណាទេ។
ក្រោយពីស្វាងស្រា ទើបជនបង្កបានសារភាពកំហុសគ្រប់យ៉ាងនិងបានធ្វើទង្វើរខាងលើនេះពិតមែន ភ្លាមនោះកំលាំងអ ហខេត្ត យើងបានធ្វើអន្តរាគមន៍នាំខ្លួនជននេះមកទីបញ្ជាការដើម្បីធ្វើការព្រមានអប់រំ ៕
ដោយចិន្តា